សម្តេចធិបតី ៖ រាជរដ្ឋាភិបាល កំពុងលើកកម្ពស់ គុណភាពការអប់រំ
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា មានប្រសាសន៍ថា រាជរដ្ឋាភិបាល បាននិងកំពុងលើកកម្ពស់ គុណភាពការអប់រំ និងការបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីឆ្លើយតបកាន់តែប្រសើរទៅនឹងការផ្លាស់ប្តូរ និម្មាបនកម្មសេដ្ឋកិច្ច ។ ក្នុងឱកាសអញ្ជើញជាអធិបតី “ប្រគល់សញ្ញាបត្រជូនដល់និស្សិតជ័យលាភី និងសម្ពោធអគារសិក្សា នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច” នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦ សម្តេចធិបតី មានប្រសាសន៍ថា រាជរដ្ឋាភិបាលបាននិងកំពុងលើកកម្ពស់គុណភាពការអប់រំ និងការបណ្តុះបណ្តាលវិជ្ជាជីវៈ ការអភិវឌ្ឍជំនាញ ទាំងជំនាញរឹង និងជំនាញទន់ ការរៀបចំកំលាំងពលកម្មដើម្បីឱ្យឆ្លើយតបកាន់តែប្រសើរ ទៅនឹងការផ្លាស់ប្តូរនិម្មាបនកម្មសេដ្ឋកិច្ច និងតម្រូវការទីផ្សារ ការងារនាពេលបច្ចុប្បន្ន។ សម្តេចធិបតីបន្តថា “រាជរដ្ឋាភិបាលកំពុងកែលម្អលក្ខខណ្ឌការងារ ទាំងក្នុងវិស័យសាធារណៈ និងវិស័យឯកជនតាមរយៈការកែទម្រង់ស្ថាប័ននិងអភិបាលកិច្ច ការលើកកម្ពស់គុណាធិបតេយ្យ និងការកែសម្រួលប្រព័ន្ធលើកទឹកចិត្ត”។ ក្នុងក្របខណ្ឌអភិវឌ្ឍន៍ផ្នែកបច្ចេកវិទ្យាឌីជីថលវិញ ត្រូវបានសម្តេចនាយករដ្ឋមន្រ្តីបញ្ជាក់ដែរថា រាជរដ្ឋាភិបាល ក៏បាននិងកំពុងជំរុញអភិវឌ្ឍន៍ប្រព័ន្ធអេកូឡូស៊ី បច្ចេកវិទ្យាឌីជីថល នៅកម្ពុជាប្រកប ដោយប្រសិទ្ធភាពនិងសុវត្ថិភាព តាមរយៈការដាក់ចេញនូវក្របខណ្ឌ គោលនយោបាយឆ្នាំ២០២១ដល់ឆ្នាំ២០២៣៥ ដើម្បីកសាងសង្គមសេដ្ឋកិច្ចនិងសង្គមឌីជីថលរស់រវើក ។ ក្នុងគោលបំណងជំរុញការអភិវឌ្ឍ វិស័យអប់រំនៅកម្ពុជាឱ្យមានគុណភាពនិងប្រសិទ្ធភាព សម្តេចធិបតីក៏បានដាក់ចេញ អនុសាសន៍ឱ្យក្រសួងអប់រំ យុវជន … Continue reading សម្តេចធិបតី ៖ រាជរដ្ឋាភិបាល កំពុងលើកកម្ពស់ គុណភាពការអប់រំ
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed