ឥទ្ធិពលព្យុះទី១៥ ឈ្មោះ “ចាន់ហម” នឹងធ្វើឱ្យកម្ពុជា មានភ្លៀងធ្លាក់
ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា សម្ពាធទាប ដែលកើតមាននៅលើមហាសមុទ្រប៉ាស៊ីហ្វិក ខាងលិចបានវិវត្តទៅជាព្យុះទី១៥ ឈ្មោះ ចាន់ហម រួមជាមួយជាមួយព្យុះទី១៤ ឈ្មោះ គូជីរ៉ា និងព្យុះសង្ឃរាទី១៣ ឈ្មោះ ដួលហ្វីន មានឥទ្ធិពលខ្លាំងលើរបបខ្យល់មូសុងនិរតីដែលបក់លើឈូងសមុទ្របេងហ្គាល សមុទ្រ អាន់ដាម៉ាន់ សមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ សមុទ្រកម្ពុជា និងលើកម្ពុជា។ ប៉ុន្តែកម្ពុជាពុំស្ថិតនៅក្នុងគន្លងផ្លូវដើររបស់ព្យុះទាំងបីនេះទេ ។ ទោះបីជាកម្ពុជាមិនស្ថិតលើគន្លងផ្លូវដើរក៏ដោយ ក៏ធ្វើឱ្យកម្ពុជាមានភ្លៀងធ្លាក់ពីតិចទៅច្រើនចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦ ៕
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed