សម្ដេចធិបតី ៖ ជាតិរីកចម្រើន ពឹងផ្អែកលើធនធានមនុស្សខ្លំាង

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាមានប្រសាសន៍ថា ប្រទេសជាតិមួយ មានការរីកចម្រើនលូតលាស់ គឺត្រូវពឹងផ្អែកលើ ធនធានមនុស្សខ្លាំង នៅក្នុងសង្គម។ ក្នុងឱកាសអញ្ជើញជាអធិបតី ប្រគល់សញ្ញាបត្រ ជូនដល់និស្សិតជ័យលាភី នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦ សម្តេចធិបតី មានប្រសាសន៍ថា បើនិស្សិតម្នាក់ៗ ពឹងផ្អែកតែទៅលើប្រព័ន្ធបញ្ញាសិប្បនិម្មិតAI ហើយគ្រូឱ្យប្រឡងជាប់នោះ គឺពិតជាមានបញ្ហាហើយ ព្រោះពេលទៅចេញបម្រើការងារនៅតាមក្រសួង-ស្ថាប័នរដ្ឋ និងក្រុមហ៊ុនឯកជននានាពិតជាគ្មានជំនាញផ្ទាល់ខ្លួន ។ ដូច្នេះប្រទេសជាតិមួយនឹងពិបាករកមនុស្ស ដែលមានធនធានល្អសម្រាប់ជួយអភិវឌ្ឍន៍ជាតិ ។ សម្តេចធិបតីបន្តថា ទោះបីជាបច្ចុប្បន្នបច្ចេកវិទ្យា ពិសេសប្រព័ន្ធបញ្ញាសិប្បនិម្មិតAI កំពុងវាយលុកយ៉ាងខ្លាំងក៏ដោយ ក៏មិនត្រូវពឹងផ្អែកទាំងស្រុង លើប្រព័ន្ធបច្ចេកវិទ្យាឡើយ ។ ដូច្នេះកុំសង្ឃឹមថា បច្ចេកវិទ្យានឹងជួយឱ្យមនុស្សម្នាក់ៗជោគជ័យ បើសិនជាមិនខិតខំប្រឹងដោយខ្លួនឯង ។ សម្តេចធិបតីសង្កត់ធ្ងន់ថា មនុស្សម្នាក់ៗត្រូវតែបង្កើនសមត្ថភាពគ្រប់គ្រងលើប្រព័ន្ធបច្ចេកវិទ្យាវិញ ព្រោះយ៉ាងណាបច្ចេកវិទ្យានៅតែត្រូវការមនុស្សបញ្ជា។ សម្តេចធិបតីបញ្ជាក់ថា “ប្រទេសមួយត្រូវការមនុស្សដែលចេះធ្វើការ បើសិនជាប្រើត្រឹមយកមនុស្សចេះចុចកុំព្យូទ័រ ហើយសំណួរទាំងអស់ ចម្លើយទាំងអស់ គឺបានត្រឹមចេញពីទូរស័ព្ទដដែលគឺគេអត់ត្រូវការមនុស្ស ចឹងគេប្រើកុំព្យូទ័រជំនួសមនុស្សហើយ”។ សម្ដេចធិបតីបន្តទៀតថា ធនធានមនុស្សដែលមានគុណភាពល្អ គឺត្រូវពឹងលើខ្លួនឯង … Continue reading សម្ដេចធិបតី ៖ ជាតិរីកចម្រើន ពឹងផ្អែកលើធនធានមនុស្សខ្លំាង