សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យ ស្តីពី ការអនុវត្តច្បាប់ស្តីពីកាតព្វកិច្ចយោធា
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ បានចេញអនុក្រឹត្យ ស្តីពីការអនុវត្តច្បាប់ ស្តីពីកាតព្វកិច្ចយោធា។ សូមបញ្ជាក់ថា អនុក្រឹត្យនេះ កំណត់អំពីលក្ខខណ្ឌនិងបែបបទ នៃការធ្វើជំរឿន ការជ្រើសរើស ការអញ្ជើញ ការពន្យារពេល ប្រាក់ឧបត្ថម្ភ គោលរបបផ្សេងៗ និងការលើកទឹកចិត្ត ព្រមទាំងបែបបទនិងនីតិវិធី ក្នុងការទទួលយកប្រជាពលរដ្ឋ ដែលបញ្ចប់កាតព្វកិច្ចយោធា ឱ្យចូលបម្រើការងារ ឬបន្តការសិក្សាវិញ ដើម្បី ធានាការអនុវត្តច្បាប់ ស្តីពីកាតព្វកិច្ចយោធា ប្រកបដោយតម្លាភាព គណនេយ្យភាព និងប្រសិទ្ធភាព៕
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed