លោក ប៉ែន បូណា ៖ រាជរដ្ឋាភិបាល ចង់ឃើញយុវជន មានមោទនភាព ចំពោះការចូលបំពេញកាតព្វកិច្ចយោធា

ភ្នំពេញ ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាលលោក ប៉ែន បូណា បានលើកឡើងថា ប្រមុខរាជរដ្ឋាភិបាល មានក្តីប្រាថ្នាចង់ឃើញយុវជន និងប្រជាពលរដ្ឋខ្មែរ គ្រប់រូបមានមោទនភាព ចំពោះការចូលបំពេញកាតព្វកិច្ចយោធា ។ ក្នុងសេចក្តីថ្លែងការណ៍ប្រចាំថ្ងៃ ស្តីពី ស្ថានភាពព្រំដែនកម្ពុជា-ថៃ នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ លោក ប៉ែន បូណាថ្លែងថា ច្បាប់ស្តីពីកាតព្វកិច្ចយោធា ត្រូវបានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ចាត់ទុកជាការបណ្តុះស្មារតី និងមនសិការស្នេហាជាតិ ដើម្បីត្រៀមខ្លួនលះបង់ បម្រើជាតិមាតុភូមិ ។ យោងតាមសម្តេចធិបតី គោលដៅចម្បង នៃការអនុវត្តកាតព្វកិច្ចយោធា គឺការកសាងសង្គមមួយប្រកប ទៅដោយធនធានមនុស្សដែលមានវិន័យ សីលធម៌ សមត្ថភាព មនសិការស្នេហាជាតិខ្ពស់ មានភាពអង់អាចក្លាហាន មានឆន្ទៈមោះមុត និងត្រៀមខ្លួនរួចជាស្រេចគ្រប់ពេលវេលា ដោយហ៊ានលះបង់គ្រប់បែបយ៉ាង ដើម្បីបុព្វហេតុការពារជាតិ មាតុភូមិ ដោយឥតលក្ខខណ្ឌ។ លោកបន្តថា “ក្នុងន័យនេះ ប្រមុខរាជរដ្ឋាភិបាលមានក្តីប្រាថ្នាចង់ឃើញយុវជន និងប្រជាពលរដ្ឋខ្មែរ គ្រប់រូបមានមោទនភាព ចំពោះការចូលបំពេញ កាតព្វកិច្ចយោធា ដោយចាត់ទុកថា នោះគឺជាកិត្តិយសដ៏ឧត្តុង្គឧត្តម … Continue reading លោក ប៉ែន បូណា ៖ រាជរដ្ឋាភិបាល ចង់ឃើញយុវជន មានមោទនភាព ចំពោះការចូលបំពេញកាតព្វកិច្ចយោធា