លោក មីន អោងឡាំង នឹងអញ្ជើញបំពេញទស្សនកិច្ចនៅកម្ពុជា
ភ្នំពេញ ៖ ប្រធានាធិបតី នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា លោក មីន អោងឡាំង នឹងអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវរដ្ឋនៅកម្ពុជា នាពេលខាងមុខ ។ អំពីដំណើរទស្សនកិច្ចផ្លូវរដ្ឋ របស់មេដឹកនាំមីយ៉ាន់ម៉ានេះ ត្រូវបានប្រកាសឡើងដោយស្ថាប័ន ព្រឹទ្ធសភា ។ លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នាថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ថា តាមគម្រោងលោក មីន អោងឡាំង នឹងអញ្ជើញបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា នាដើមខែកញ្ញាខាងមុខ ។ លោកបន្តថា ក្នុងដំណើរទស្សនកិច្ចដ៏កម្រ របស់លោក មីន អោងឡាំងនេះ ក្នុងគោលបំណង ដើម្បីពង្រឹងចំណងមិត្តភាព រវាងកម្ពុជានិងមីយ៉ាន់ម៉ាឱ្យកាន់តែរឹងមាំបន្ថែមទៀត ។ បើតាមអ្នកនាំពាក្យព្រឹទ្ធសភា ប្រធានាធិបតីនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា នឹងមានជំនួបជាមួយថ្នាក់ដឹកនាំកំពូលៗរបស់កម្ពុជា ។ លោក ជា ធីរិទ្ធគូសបញ្ជាក់ថា “តាមការគ្រោងទុក គឺលោកប្រធានាធិបតីមីយ៉ាន់ម៉ា នឹងអញ្ជើញមកទស្សនកិច្ចមកកម្ពុជានៅដើមខែកញ្ញា ដែលជាដំណើរទស្សនកិច្ចក្នុងគោលដៅដើម្បីពង្រឹងចំណងមិត្តភាពកម្ពុជា និងមីយ៉ាន់ម៉ាឱ្យកាន់តែស៊ីជម្រៅនិងរឹងមាំ” ។ សូមបញ្ជាក់ថា លោក មីន អោងឡាំង … Continue reading លោក មីន អោងឡាំង នឹងអញ្ជើញបំពេញទស្សនកិច្ចនៅកម្ពុជា
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed