បារីក្លែងម៉ាក និងសម្ភារវេចខ្ចប់ប្រមាណ ៤០០តោន ត្រូវបានដុតបំផ្លាញចោល នៅខេត្តត្បូងឃ្មុំ
ត្បូងឃ្មុំ ៖ នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ បារីក្លែងម៉ាក សំបកកញ្ចប់ និងសម្ភារវេចខ្ចប់បារីក្លែងម៉ាកប្រមាណ ៤០០តោន ត្រូវបានដុតបំផ្លាញចោល នៅខេត្តត្បូងឃ្មុំ។ ពិធីនេះ រៀបចំធ្វើឡើងដោយ សមត្ថកិច្ចជំនាញ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងរដ្ឋបាលខេត្តត្បូងឃ្មុំ នៅភូមិត្រពាំងសង្កែ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ក្រោមអធិបតីភាព លោក លី សុផាណា អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ។ បារីក្លែងម៉ាក និងសម្ភារផលិតបារីក្លែងម៉ាក មានជាង ៦០ម៉ាក រួមមាន Marlboro, ESSE, MEVIUS, 555, បារីចិន និងបារីពាក់ម៉ាកបរទេសជាច្រើន ប្រមាណ ៤០០តោន ត្រូវបានដុតនាពេលនេះ ត្រូវបានសមត្ថកិច្ច នៃអគ្គស្នងការដ្ឋាននគរបាលជាតិ សហការជាមួយ ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ក្រោមការដឹកនាំសម្របសម្រួលដោយតំណាង អយ្យការខេត្តត្បូងឃ្មុំ បានស្រាវជ្រាវ និងប្រតិបត្តិការបង្ក្រាបនៅទីតាំងរោងចក្រ ២កន្លែង និងឃ្លាំងស្តុក ១កន្លែង កាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៦ ក្នុងមូលដ្ឋានខេត្តត្បូងឃ្មុំ ។ … Continue reading បារីក្លែងម៉ាក និងសម្ភារវេចខ្ចប់ប្រមាណ ៤០០តោន ត្រូវបានដុតបំផ្លាញចោល នៅខេត្តត្បូងឃ្មុំ
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed