មេបញ្ជាការ កងទ័ពជើងគោកកម្ពុជា-ម៉ាឡេស៊ី បន្តកិច្ចសហប្រតិបត្តិការ ឱ្យកាន់តែស៊ីជម្រៅ
ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ មេបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ និងនាយឧត្តមសេនីយ៍ តាន់ស្រ៊ី អាហ្សាន មេបញ្ជាការកងទ័ពជើងគោកម៉ាឡេស៊ី បានផ្លាស់ប្តូរទស្សនៈអំពីទិសដៅបន្តនៃកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងគោកកម្ពុជា និងកងទ័ពជើងគោកម៉ាឡេស៊ីឱ្យកាន់តែស៊ីជម្រៅថែមទៀត។ ការប្តេជ្ញារវាងមេបញ្ជាការកងទ័ពជើងគោកទាំងពីរប្រទេស ធ្វើឡើងក្នុងជំនួបពិភាក្សាការងារតាមប្រព័ន្ធវីដេអូ នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ ។ ជំនួបនេះ ជាជំនួបលើកដំបូងរវាងមេបញ្ជាការកងទ័ពជើងគោកទាំងពីរដើម្បីបន្តពង្រឹងទំនាក់ទំនងរវាងកងទ័ពជើងគោកនៃប្រទេសទាំងពីរ។ ក្នុងជំនួបនេះ សាមភាគីបានសម្តែងការពេញចិត្តចំពោះវឌ្ឍនភាពនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងគោកទាំងពីរ និងបានបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការបន្តពង្រឹង ចំណងមិត្តភាព ទំនុកចិត្ត និងកិច្ចសហប្រតិបត្តិការជាក់ស្តែង ដោយផ្អែកលើឯកសារលក្ខខណ្ឌប្រតិបត្តិ ស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគី រវាងកងទ័ពជើងគោកទាំងពីរ ដែលបានចុះហត្ថលេខាក្នុងឆ្នាំ២០២៥។ នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ ថ្លែងអំណរគុណចំពោះ ការរួមចំណែកដ៏សំខាន់របស់ម៉ាឡេស៊ី ក្នុងការគាំទ្រដល់កិច្ចព្រមព្រៀងសន្តិភាពទីក្រុងកូឡាឡាំពួ និងការបញ្ជូនក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) មកកាន់ប្រទេសកម្ពុជា ដែលបានរួមចំណែកក្នុងការលើកកម្ពស់សន្តិភាព ស្ថិរភាព និងការកសាងទំនុកចិត្តនៅបណ្តោយព្រំដែន កម្ពុជា-ថៃ។ មេបញ្ជាការកងទ័ពជើងគោកទាំងពីរ ក៏បានផ្លាស់ប្តូរទស្សនៈអំពីទិសដៅ នៃកិច្ចសហប្រតិបត្តិការ នាពេលអនាគត និងបានឯកភាពបន្តរក្សាការ សម្របសម្រួលយ៉ាងជិតស្និទ្ធ ដើម្បីជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ រវាងកងទ័ពជើងគោកកម្ពុជា និងកងទ័ពជើងគោកម៉ាឡេស៊ី … Continue reading មេបញ្ជាការ កងទ័ពជើងគោកកម្ពុជា-ម៉ាឡេស៊ី បន្តកិច្ចសហប្រតិបត្តិការ ឱ្យកាន់តែស៊ីជម្រៅ
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed