លោក កែវ រ៉េមី ប្រាប់ភាគីកាណាដា ពីយោធាថៃ បន្តសកម្មភាពបំពានកម្ពុជា

ភ្នំពេញ ៖ លោកកែវ រ៉េមី ទេសរដ្ឋមន្ត្រី និង ជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) បានលើកឡើងអំពីសកម្មភាពផ្សេងៗ របស់ភាគីថៃដែលបានរំលោភយ៉ាងធ្ងន់ធ្ងរលើច្បាប់អន្តរជាតិ មកលើបូរណភាពទឹកដីកម្ពុជា ទៅឯកអគ្គរាជទូតនៃប្រទេសកាណាដា។ ក្នុងឱកាសទទួលជួបពិភាក្សាការងារជាមួយ លោក Christian DesRoches ឯកអគ្គរាជទូតនៃប្រទេសកាណាដា នាព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ លោក កែវ រ៉េមី បានលើកឡើង អំពីសកម្មភាពផ្សេងៗរបស់ភាគីថៃ និងស្ថានភាពជាក់ស្តែងនៅតាមតំបន់ព្រំដែនកម្ពុជា-ថៃ ដែលបានរំលោភយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ ជាពិសេសច្បាប់សិទ្ធិមនុស្ស និងច្បាប់មនុស្សធម៌អន្តរជាតិ ។ បើតាមទេសរដ្ឋមន្រ្តី សកម្មភាពបំពានរបស់យោធាថៃ ទាំងនោះរួមមាន ៖ ការរើសអើងចំពោះពលករទេសន្តរប្រវេសន៍កម្ពុជា ដែលធ្វើការនិងរស់នៅ ក្នុងប្រទេសថៃ រួមទាំងការគំរាមកំហែង និងប្រើប្រាស់អំពើហិង្សាក្នុងទម្រង់ផ្សេងៗ។ ការចាប់រំលោភបូកយ៉ាងព្រៃផ្សៃ ចំពោះពលការិនីខ្មែរចំណាកស្រុកម្នាក់ពីសំណាក់យោធាថៃ នៅពេលត្រឡប់ពីប្រទេសថៃមកប្រទេសកម្ពុជាវិញ។ ការវាយប្រហារដោយមិនរើសគោលដៅ ចូលជ្រៅមកលើដែនអធិបតេយ្យភាពរបស់កម្ពុជា ដោយប្រើប្រាស់អាវុធធុនធ្ងន់ គ្រាប់បែកចង្កោម ផ្សែងពុល និងយន្តហោះ ចម្បាំងប្រភេទ F-16 Gripen និង T-50 បណ្តាលឱ្យខូចខាតទ្រព្យសម្បត្តិឯកជន … Continue reading លោក កែវ រ៉េមី ប្រាប់ភាគីកាណាដា ពីយោធាថៃ បន្តសកម្មភាពបំពានកម្ពុជា