មេប៉ូលីស ណែនាំឱ្យរឹតបន្ដឹងច្បាប់ បន្ទាប់ពីគ្រោះថ្នាក់ចរាចរណ៍​ កើនឡើងយ៉ាងគំហុគ

ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានដាក់នូវវិធានការម៉ឺងម៉ាត់ ឲ្យកម្លាំងនគរបាលរឹតបន្ដឹងច្បាប់ ចរាចរណ៍ឡើងវិញ ព្រោះមានតែវិធានការនេះទេ ទើបមានប្រសិទ្ធភាពខ្ពស់ ក្នុងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ពិសេសនៅពេលយប់តែម្ដង។ ការដាក់ចេញនេះ ធ្វើឡើងបន្ទាប់ពីករណីគ្រោះថ្នាក់ចរាចរណ៍ កំពុងតែបន្ដក្លាយជាបញ្ហាប្រឈមខ្ពស់របស់សមត្ថកិច្ចជំនាញ ខណៈអត្រាគ្រោះថ្នាក់នៅតែបន្ដកើនឡើងបណ្ដាលឲ្យមានអ្នកស្លាប់ និងរបួសជារៀងរាល់ថ្ងៃ។ ក្នុងកិច្ចប្រជុំពង្រឹងលើការអនុវត្តរឹងបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក នាព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦នេះ នៅទីស្តីការក្រសួងមហាផ្ទៃ នាយឧត្តមសេនីយ៍ ស ថេត ក៏បានបញ្ជាដល់កម្លាំងជំនាញត្រូវប្រើប្រាស់វិធានការអប់រំ និងផ្សព្វផ្សាយបន្ថែមទៀត ឲ្យដើរទន្ទឹមគ្នាជាមួយវិធានការអនុវត្តរឹងបន្ដឹងច្បាប់។ បើតាម នាយឧត្តមសេនីយ៍ ស ថេត, កម្លាំងនគរបាលអនុវត្តច្បាប់ត្រូវចេះបត់បែន និងប្រើប្រាស់កាយវិការពាក្យសម្ដីឲ្យបានសមរម្យ (ទន់ភ្លន់ ប៉ុន្តែម៉ឺងម៉ាត់) ទៅកាន់ប្រជាពលរដ្ឋ និងកំណត់បទល្មើសឲ្យបានច្បាស់លាស់ ដោយត្រូវធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋបានយល់ច្បាស់អំពីច្បាប់ និងមានស្មារតីគោរពច្បាប់ ជាងខ្លាចនគរបាល។ យោងតាមរបាយការណ៍របស់ ឧត្តមសេនីយ៍ឯក ចេវ ហាក់ អគ្គស្នងការរងទទួលការងារចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ បានឲ្យដឹងថា ក្នុងរយៈពេល៧ខែ ១៥ថ្ងៃ ឆ្នាំ២០២៦ គ្រោះថ្នាក់ចរាចរណ៍កើតឡើង ចំនួន១,៥៩០លើក កើនឡើង២៣៧លើក … Continue reading មេប៉ូលីស ណែនាំឱ្យរឹតបន្ដឹងច្បាប់ បន្ទាប់ពីគ្រោះថ្នាក់ចរាចរណ៍​ កើនឡើងយ៉ាងគំហុគ