រដ្ឋមន្ដ្រីមហាផ្ទៃ ៖ ត្រូវគ្រប់គ្រងអារម្មណ៍​ របស់ខ្លួនឱ្យបាន ចៀសវាងប្រព្រឹត្ត បទល្មើសទាំងកំរោល

ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានទទូចម្តងហើយម្តងទៀត ត្រូវគ្រប់គ្រងអារម្មណ៍ របស់ខ្លួនឱ្យបាន ចៀសវាងការប្រព្រឹត្តបទល្មើស ទាំងកំរោលណាមួយ។ ការលើកឡើងរបស់ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា បន្ទាប់ពី បុគ្គលឈ្មោះ ឆេង ភារុណ បានរត់គេចខ្លួន ទៅប្រទេសវៀតណាម បន្ទាប់ពីបានបង្កហិង្សានៅហាងមួយកន្លែង ក្នុងរាជធានីភ្នំពេញ ។ នៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ សមត្ថកិច្ច បាននាំខ្លួន ឆេង ភារុណ ពីទឹកដីវៀតណាម យកមកស្នងការ នគរបាលរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធីច្បាប់។ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នាព្រឹកថ្ងៃទី២៤ សីហា នេះ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា បានវាយតម្លៃខ្ពស់ និងកោតសរសើរ ចំពោះកម្លាំងរបស់នាយកដ្ឋានព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដែលបានអនុវត្ត ការងារជំនាញនិងនីតិវិធី សហការជាមួយកម្លាំងនគរបាលអន្តោប្រវេសន៍ ច្រកទ្វារព្រំដែនអន្តរជាតិ បាវិត ជាពិសេសជាមួយនឹងនគរបាលវៀតណាម ទទួលនិងនាំខ្លួនឈ្មោះ ឆេង ភារុណ … Continue reading រដ្ឋមន្ដ្រីមហាផ្ទៃ ៖ ត្រូវគ្រប់គ្រងអារម្មណ៍​ របស់ខ្លួនឱ្យបាន ចៀសវាងប្រព្រឹត្ត បទល្មើសទាំងកំរោល