លោក គន់ គីម ៖ អាជ្ញាធរខេត្តត្បូងឃ្មុំ និងមន្ទីរជំនាញ ត្រូវត្រៀមអន្តរាគមន៍ ជួយពលរដ្ឋពីគ្រោះថ្នាក់ទឹកជំនន់

ភ្នំពេញ ៖ លោកទេសរដ្ឋមន្រ្តី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះ មហន្តរាយថ្លែងរំលឹក ដល់រដ្ឋបាលខេត្តត្បូងឃ្មុំ និងមន្ទីរជំនាញ ត្រូវសហការតាមដាន ពីស្ថានភាពទឹកទន្លេមេគង្គ និងរាយការណ៍ឱ្យបានជាប់ជាប្រចាំ ដើម្បីត្រៀមអន្តរាគមន៍ និងកាត់បន្ថយហានិភ័យឱ្យបានទាន់ពេលវេលា។ ក្នុងឱកាសអញ្ជើញចុះពិនិត្យស្ថានភាពទឹកជំនន់ និងផលប៉ះពាល់ប្រជាពលរដ្ឋ ក្នុងខេត្តត្បូងឃ្មុំ នារសៀលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦ លោក គន់ គីម ថ្លែងថា រដូវនេះជារដូវវស្សាហើយមានទឹកជំនន់ជន់លិច ។ ដូច្នេះ រដ្ឋបាលខេត្ត និងមន្ទីរជំនាញ ត្រូវតាមដានដើម្បីត្រៀមអន្តរាគមន៍ និងកាត់បន្ថយហានិភ័យ ឱ្យបានទាន់ពេលវេលា។ បើតាមលោក គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នឹងបន្តសហការជាមួយរដ្ឋបាលខេត្ត រដ្ឋបាលស្រុក ឃុំ និងស្ថាប័នជំនាញពាក់ព័ន្ធ ដើម្បីបន្តតាមដាន ស្ថានភាពទឹកជំនន់ វាយតម្លៃហានិភ័យ និងផលប៉ះពាល់ ព្រមទាំងជំរុញវិធានការឆ្លើយតបសមស្រប ដោយផ្តោតជាចម្បងលើការការពារប្រជាពលរដ្ឋ ដែលស្ថិតនៅក្នុងតំបន់ប្រឈម និងការធានាឱ្យមានការគាំទ្រចាំបាច់នៅតាមទីទួលសុវត្ថិភាព។ ទន្ទឹមនឹងទឹកជំនន់បង្ក ឱ្យប៉ះពាល់ដល់ប្រជាពលរដ្ឋ កាន់តែកើនឡើង ទេសរដ្ឋមន្ត្រី បានណែនាំដល់រដ្ឋបាលខេត្ត យកចិត្តទុកដាក់ពិនិត្យពីការ ឆ្លើយតប ចំពោះតម្រូវការចាំបាច់នានា ជាពិសេសតាមដានឱ្យបានល្អប្រសើរ ពីបញ្ហាសុខភាពរបស់ប្រជាពលរដ្ឋនៅតាមទីទួលសុវត្ថិភាព … Continue reading លោក គន់ គីម ៖ អាជ្ញាធរខេត្តត្បូងឃ្មុំ និងមន្ទីរជំនាញ ត្រូវត្រៀមអន្តរាគមន៍ ជួយពលរដ្ឋពីគ្រោះថ្នាក់ទឹកជំនន់