លោក សុទ្ធ គឹមកុលមុន្នី ៖ ជំនន់ជន់លិច៤ខេត្ត ធ្វើឱ្យប៉ះពាល់ពលរដ្ឋជាង ១ម៉ឺនគ្រួសារ

ភ្នំពេញ ៖ អ្នកនាំពាក្យគណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយ លោក សុទ្ធ គឹមកុលមុន្នីបានថ្លែងថា គ្រោះទឹកជំនន់នៅតាមដងទន្លេមេគង្គ បានជនលិចជាខ្លាំង នៅតាមបណ្តាខេត្តចំនួន៤ ដែលធ្វើឱ្យប៉ះពាល់ដល់ការរស់នៅ របស់ប្រជាពលរដ្ឋប្រមាណ ជាចំនួន១៣,៦៨៨ គ្រួសារ ។  លោក សុទ្ធ គឹមកុលមុន្នី  បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ថា ក្នុងរយៈពេលប៉ុន្មានមកនេះ ស្ថានភាពទឹកជំនន់នៅតាមដងទន្លេមេគង្គបានកើតឡើងនៅខេត្តចំនួន៤រួមមាន ៖ ខេត្តក្រចេះ ស្ទឹងត្រែង ត្បូងឃ្មុំ និងកំពង់ចាម ស្មើនឹង១៥ ក្រុង-ស្រុក និង៧២ ឃុំ-សង្កាត់ ដោយផលប៉ះពាល់សរុបលើប្រជាពលរដ្ឋ ប្រមាណជាចំនួន ១៣,៦៨៨ គ្រួសារ , ជម្លៀសពលរដ្ឋប្រមាណជាចំនួន ១,៥៥១ គ្រួសារ , ផ្ទះ ប្រមាណជា ៩,២១២ ខ្នង និងស្រូវ ប្រមាណជាចំនួន ៤,៣៧៣ ហិកតា ។  លោកបន្តថា ចំពោះខេត្តរងប៉ះពាល់ខ្លាំងជាងគេ គឺខេត្តក្រចេះ ប៉ះពាល់ប្រជាពលរដ្ឋ … Continue reading លោក សុទ្ធ គឹមកុលមុន្នី ៖ ជំនន់ជន់លិច៤ខេត្ត ធ្វើឱ្យប៉ះពាល់ពលរដ្ឋជាង ១ម៉ឺនគ្រួសារ