នាយឧត្តមសេនីយ៍ វង្ស ពិសេន ជំរុញពង្រឹងការងារសម្ព័ន្ធមេត្រីភាព ដើម្បីរួមគ្នាពង្រឹងខឿនការពារជាតិ
ភ្នំពេញ ៖ អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ នាយឧត្តមសេនីយ៍ វង្ស ពិសេន បានជំរុញឱ្យអង្គភាពកងយោធពលខេមរភូមិន្ទ និងអង្គភាពស៊ីវិលរួមគ្នា ពង្រឹងការងារសម្ព័ន្ធមេត្រីភាព ដើម្បីរួមគ្នាពង្រឹងខឿនការពារជាតិ ។ ការលើកឡើងរបស់នាយឧត្តមសេនីយ៍ វង្ស ពិសេន នេះ ក្នុងសិក្ខាសាលាដកពិសោធន៍ការងារសម្ព័ន្ធមេត្រីភាព រវាងអង្គភាពកងយោធពលខេមរភូមិន្ទ ជាមួយស្ថាប័ន និងអង្គភាពស៊ីវិលឆ្នាំ២០២៥ សម្រាប់ទិសយោធភូមិភាគទី៤ និងទី៥ ក្រោមប្រធានបទ «សមរភូមិក្រោយគាំទ្រសមរភូមិមុខ រួមគ្នាពង្រឹងខឿនការពារជាតិ» នៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ ។ ក្នុងឱកាសនោះ នាយឧត្ដមសេនីយ៍ វង្ស ពិសេន កោតសរសើរចំពោះកងទ័ព ដែលបានខិតខំបំពេញភារកិច្ចការពារបូរណភាពទឹកដី សន្តិភាព ស្ថិរភាព និងសណ្តាប់ធ្នាប់សង្គម ព្រមទាំងលើកទឹកចិត្តឱ្យបន្តពង្រឹងសមត្ថភាព ធនធានមនុស្ស ហេដ្ឋារចនាសម្ព័ន្ធ និងប្រសិទ្ធភាពការងារ ដើម្បីជំរុញកំណែទម្រង់ និងធ្វើទំនើបកម្មកងយោធពលខេមរភូមិន្ទ។ លោកវាយតម្លៃខ្ពស់ ចំពោះកងទ័ព ស្ថាប័នស៊ីវិល ក្រុមហ៊ុន និងសប្បុរសជនដែលបានចូលរួមគាំទ្រការងារសម្ព័ន្ធមេត្រីភាព និងអំពាវនាវឱ្យបន្តសហការ យ៉ាងសកម្ម ដោយផ្តោតលើការគាំទ្រដែលឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង និងបម្រើដល់ភារកិច្ចយុទ្ធសាស្ត្ររយៈពេលវែងរបស់អង្គភាពកងទ័ព។នាយឧត្តមសេនីយ៍ វង្ស ពិសេន … Continue reading នាយឧត្តមសេនីយ៍ វង្ស ពិសេន ជំរុញពង្រឹងការងារសម្ព័ន្ធមេត្រីភាព ដើម្បីរួមគ្នាពង្រឹងខឿនការពារជាតិ
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed