សម្តេចធិបតី ៖ កម្ពុជាទទួលគម្រោងជាង៧២ មានទុន២៧០០លានដុល្លារ

ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាមានប្រសាសន៍ថា គិតត្រឹមថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦កន្លងមកនេះ កម្ពុជាបានទទួលគម្រោងប្រមាណជា៧២គម្រោង ដែលមានទុនសរុបចំនួន២៧០០លានដុល្លារ ។ ក្នុងឱកាសអញ្ជើញជាធិបតី​ សម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវជាតិលេខ៧៣ កំណាត់ផ្លូវខេត្តលេខ៣៧៧ និងផ្លូវខេត្តលេខ៣៧៧A នាព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦សម្ដេចធិបតី មានប្រសាសន៍ថា គិតត្រឹមថ្ងៃទី៧ ខែសីហា កម្ពុជាទទួលបានគម្រោងវិនិយោគសរុបចំនួន ៧២ ។ ក្នុងនោះគម្រោងសរុបចំនួន ៥៧ បានពិនិត្យ និងបន្តនីតិវិធី ។ សម្តេចធិបតីមានប្រសាសន៍បន្តថា ក្នុងគម្រោងវិនិយយោគនេះមានទុនសរុបចំនួន ២៧០០ លានដុល្លារ។ សម្ដេចធិបតីបញ្ជាក់ថា “គិតត្រឹមថ្ងៃទី៧ ខែសីហា គម្រោងវិនិយោគសរុបចំនួន ៧២ ក្នុងនោះគម្រោងសរុបចំនួន ៥៧ បានពិនិត្យ និងបន្តនីតិវិធី ដែលទុនសរុបនៃគម្រោងនេះមានចំនួន ២៧០០ លានដុល្លារអាមេរិក ។ គម្រោងនេះបង្កើតការងារជាង ៨ម៉ឺនកន្លែង”។ សម្តេចធិបតីមានប្រសាសន៍បន្ថែមថា ក្នុងចំណោមគម្រោងទាំងនោះមាននៅក្នុងខេត្តក្រចេះ ១៩គម្រោង ដោយគម្រោងចំនួន ១៤ ត្រូវបានពិនិត្យ … Continue reading សម្តេចធិបតី ៖ កម្ពុជាទទួលគម្រោងជាង៧២ មានទុន២៧០០លានដុល្លារ