សម្តេចធិបតី ឱ្យអាជ្ញាធរ​ត្រៀមអន្តរាគមន៍ ជួយពលរដ្ឋ ខណៈទឹកជំនន់ទន្លេមេគង្គឡើងខ្លាំង

ក្រចេះ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានណែនាំអាជ្ញាធរ គ្រប់លំដាប់ថ្នាក់ត្រូវត្រៀម អន្តរាគមន៍ជួយប្រជាពលរដ្ឋ ខណៈទឹកជំនន់ទន្លេមេគង្គឡើងខ្ពស់ នៅឆ្នាំ២០២៦។ ការលើកឡើងរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត បន្ទាប់ពីខេត្តមួយរបស់កម្ពុជា បានរងគ្រោះដោយសារ ទឹកជំនន់ទន្លេមេគង្គ។ ក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ កំណាត់ផ្លូវជាតិលេខ៧៣ កំណាត់ផ្លូវខេត្តលេខ៣៧៧ និងផ្លូវខេត្តលេខ៣៧៧A ស្ថិតនៅខេត្តត្បូងឃ្មុំ និងខេត្តក្រចេះ នាព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ទឹកជំនន់ឆ្នាំនេះនឹងហក់ឡើងដល់កម្រិតប្រកាសអាសន្ន ហើយអាជ្ញាធរពាក់ព័ន្ធ ត្រៀមអន្តរាគមន៍ជួយដល់ប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារទឹកជំនន់នេះ។ សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា «សូមឱ្យពិនិត្យមើលនៅក្នុងត្រៀមអន្ដរាគមន៍។ អាទិភាពជីវិតរបស់ប្រជាជន សុវត្ថិភាពរបស់ប្រជាជន គឺសំខាន់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ត្រៀមលក្ខណៈដើម្បីជួយ ហើយក៏ដូចជា គ្រប់កន្លែង»។ សម្ដេច នាយករដ្ឋមន្ដ្រី បន្ថែមថា បញ្ហាជំនន់នេះ មិនអាចទប់គ្រោះធម្មជាតិ បាន ១០០% … Continue reading សម្តេចធិបតី ឱ្យអាជ្ញាធរ​ត្រៀមអន្តរាគមន៍ ជួយពលរដ្ឋ ខណៈទឹកជំនន់ទន្លេមេគង្គឡើងខ្លាំង