សម្តេចធិបតី ៖ លោកស្រី ចម និម្មល ត្រូវផលិតវិដេអូ ពីទំនិញខ្មែរ នៅលើទីផ្សារអន្តរជាតិ

ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានណែនាំឱ្យលោកស្រី ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ត្រូវរៀបចំបង្កើតជាវិដេអូ ដើម្បីបង្ហាញពីផលិតផលខ្មែរ ដែលកំពុងចរាចរលើទីផ្សារបរទេស ។ ការមានប្រសាសន៍បែបនេះ របស់សម្ដេចធិបតី បន្ទាប់ពីលោកជំទាវ ចម និម្មល បានផ្ញើរបាយការណ៍អំពីអង្ករកម្ពុជា កំពុងដាក់តាំងបង្ហាញលក់នៅលើទីផ្សារ របស់សហរដ្ឋអាមេរិកកាលពីពេលថ្មីៗនេះ ។ ប៉ុន្តែមហិច្ចតារបស់សម្តេចធិបតី មិនត្រឹមតែធ្វើជារបាយការណ៍ហើយផ្ញើ មកកាន់នាយករដ្ឋមន្រ្តីប៉ុណ្ណោះ តែថែមទាំងបង្កើតជាវិដេអូខ្លីៗ អំពីផលិតផលខ្មែរដាក់តាំងលើនៅ តាមបណ្តាផ្សារនានា នៅបរទេសថែមទៀត ។ ថ្លែងចេញពីវេទិកាសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ កំណាត់ផ្លូវជាតិ៣ខ្សែ តភ្ជាប់ពីខេត្តក្រចេះ ទៅខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ សម្ដេចធិបតី បញ្ជាក់ថា “ល្ងាចមិញលោកជំទាវ ចម និម្មល បាញ់រូបមកខ្ញុំថា សម្តេចសូមរាយការណ៍ឥឡូវអង្ករយើង ផលិតផលកសិកម្មរបស់យើង មានដាក់នៅកោះស្កូ សហរដ្ឋអាមេរិក ។ ឥឡូវយើងដាក់មើល ជួយធ្វើមើលក្រសួងពាណិជ្ជកម្ម កុំបាញ់តែឱ្យនាយករដ្ឋមន្រ្តីមើល បង្កើតជាវិដេអូមួយ ហើយសម្ភាសន៍បងប្អូននៅក្រៅប្រទេសដើម្បីបង្ហាញប្រជាជនយើងក្នុងប្រទេស ហើយអ្នកនៅក្នុងប្រទេសផងឱ្យដឹងថា … Continue reading សម្តេចធិបតី ៖ លោកស្រី ចម និម្មល ត្រូវផលិតវិដេអូ ពីទំនិញខ្មែរ នៅលើទីផ្សារអន្តរជាតិ