ព្រះមហាក្សត្រ និងសម្តេចម៉ែ នឹងយាងទៅពិនិត្យ ព្រះរោគសុខភាពនៅចិន

ភ្នំពេញ ៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជានិងសម្តេចព្រះមហាក្សត្រី ព្រះអង្គទាំងទ្វេនឹងស្តេចយាងទៅសាធារណរដ្ឋប្រជាមានិតចិន ដើម្បីពិនិត្យព្រះរោគសុខភាព ។ យោងតាមព្រះរាជសារ ព្រះមហាក្សត្រ នៅថ្ងៃទី ៣០ ខែសីហា ឆ្នាំ២០២៦​បានឱ្យដឹងថា ព្រះអង្គនិងព្រះសម្តេច ព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ នឹងអវត្តមានពីមាតុប្រទេស ចាប់ពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ តទៅ ដើម្បីធ្វើដំណើរទៅពិនិត្យព្រះរាជសុខភាពនៅរដ្ឋធានីប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន។ព្រះរាជសារបន្តថា នៅក្នុងឱកាសអវត្តមានរបស់ព្រះអង្គ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នឹងទទួលជួយក្នុងព្រះបរមនាមព្រះអង្គ ជាប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ។ សូមបញ្ជាក់ថា ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ តែងតែស្តេចយាងទៅប្រទេសចិនជាទៀងទាត់ ក្នុងគោលបំណងចម្បងដើម្បីពិនិត្យ និងព្យាបាលព្រះរាជសុខភាព ។ តាមទម្លាប់ជាប្រពៃណី ព្រះអង្គទាំងទ្វេ តែងតែស្តេចយាងទៅកាន់រដ្ឋធានីប៉េកាំង ចំនួន … Continue reading ព្រះមហាក្សត្រ និងសម្តេចម៉ែ នឹងយាងទៅពិនិត្យ ព្រះរោគសុខភាពនៅចិន