ភ្នំពេញ ៖ លោក ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានគណៈមេប្រយោគ ទូទាំងប្រទេស បានឱ្យដឹងថា គ្រប់ដំណាក់កាល នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) មានការថយចុះគួរឱ្យកត់សម្គាល់ នៃភាពមិនប្រក្រតី ឬបាតុភាពនានាអំឡុង និងក្រោយពេលប្រឡង។ ការលើកឡើងរបស់ លោក ហង់ជួន ណារ៉ុន នាឱកាសដឹកនាំកិច្ចប្រជុំ ក្រុមប្រឹក្សាវិន័យ ស្ដីពីការឆ្លើយតបនឹងបាតុភាព មិនប្រក្រតីក្នុងពេលប្រឡង និងក្រោយពេលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ១០ សីហា ២០២៦ ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក-លោកស្រី ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា លោក កែវ ធីវុធ ឧបការីនៃអង្គភាពប្រឆាំងអំពើពុករលួយ (ACU) និងមន្ត្រីពាក់ព័ន្ធក្រោមឱវាទនៃស្ថាប័នទាំងពីរ នាថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦។ កិច្ចប្រជុំក្រុមប្រឹក្សាវិន័យឆ្លើយតប នឹងបាតុភាពមិនប្រក្រតីក្នុងពេលប្រឡង និងក្រោយពេលប្រឡង គឺជាយន្តការផ្លូវការមួយដ៏សំខាន់ និងចាំបាច់ដើម្បីពិនិត្យ ស្រាវជ្រាវ និងសម្រេចលើភាពមិនប្រក្រតី ឬអាកប្បកិរិយាខុសវិន័យរបស់មន្ត្រី ឬភាគីពាក់ព័ន្ធក្នុងអំឡុងពេល … Continue reading រដ្ឋមន្ដ្រីអប់រំ ៖ មានការថយចុះ គួរឱ្យកត់សម្គាល់ នៃភាពមិនប្រក្រតី ឬបាតុភាពនានាអំឡុង និងក្រោយពេលប្រឡងបាក់ឌុប
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed