ភ្នំពេញ ៖ អ្នកនាំពាក្យព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ឆ្លើយតបទៅនឹងសេចក្តីថ្លែងការណ៍ របស់ប្រធានព្រឹទ្ធសភាថៃ ដែលបានប្រតិកម្ម ចំពោះប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ក្នុងឱកាសបើកសន្និសីទ ប្រធានសភានៃ អន្តរសភាលើកទី២ (ISC-2) នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ពាក់ព័ន្ធជម្លោះព្រំដែនកម្ពុជា-ថៃ ។ យោងតាមសេចក្តីប្រកាសព័ត៌មាន របស់អ្នកនាំពាក្យព្រឹទ្ធសភា នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ បានឱ្យដឹងថា អ្នកនាំពាក្យព្រឹទ្ធសភាកត់សម្គាល់ ដោយសោកស្តាយ ចំពោះសេចក្តី ថ្លែងការណ៍របស់ប្រធានព្រឹទ្ធសភាថៃ ប្រតិកម្មចំពោះប្រសាសន៍ របស់សម្តេចអគ្គមហាសេនាបតីតេជោ ។ អ្នកនាំពាក្យបញ្ជាក់ថា ប្រសាសន៍ របស់សម្តេចតេជោ ហ៊ុន សែន ជាការបកស្រាយពីសភាពការណ៍ពិត ដែលបាននិងកំពុងកើតមានពាក់ព័ន្ធ នឹងអំពើឈ្លានពានរបស់ប្រទេសថៃ មកលើបូរណភាពទឹកដីកម្ពុជា និងមានសារៈសំខាន់ជាយុទ្ធសាស្ត្រ ក្នុងការជ្រោងខ្ពស់អធិបតេយ្យជាតិ បូរណភាពទឹកដី និងការគោរពច្បាប់អន្តរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិ ព្រមទាំងការដោះស្រាយជម្លោះ ដោយសន្តិវិធី ។ ក្នុងស្មារតីនេះ អ្នកនាំពាក្យព្រឹទ្ធសភាកម្ពុជា បញ្ជាក់ការលើកឡើងអំពី «បញ្ហាឆបោក តាមប្រព័ន្ធអនឡាញ» … Continue reading អ្នកនាំពាក្យព្រឹទ្ធសភាកម្ពុជា ឆ្លើយតបសេចក្តីថ្លែងការណ៍ របស់ប្រធានព្រឹទ្ធសភាថៃ ពាក់ព័ន្ធប្រសាសន៍ សម្តេចតេជោរឿងព្រំដែន
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed