កម្ពុជាសង្កត់ធ្ងន់ពីតួនាទីស្ត្រី ចូលរួមចំណែកដល់សន្តិភាព
ភ្នំពេញ ៖ លោក យោង ចាន់សុភារ តំណាងអចិន្ត្រៃយ៍ រងរបស់កម្ពុជាប្រចាំអង្គការ សហប្រជាជាតិ (អ.ស.ប.) បានថ្លែងសង្កត់ធ្ងន់ លើតួនាទីរបស់ស្ត្រី ក្នុងការចូលរួមចំណែកដល់សន្តិភាព ។ ក្នុងវេទិកាកម្រិតខ្ពស់របស់អង្គការ សហប្រជាជាតិ ស្តីពី កម្មវិធីវប្បធម៌សន្តិភាព ក្រោមមូលបទ “ភាពជាអ្នកដឹកនាំ របស់ស្ត្រី ដើម្បីលើកកម្ពស់វប្បធម៌សន្តិភាព” នៅទីក្រុងញូវយ៉ក នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ ២០២៦ លោក យោង ចាន់សុភារ បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងមុតមាំ និងកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការផ្តល់សិទ្ធិអំណាចដល់ស្ត្រី តាមរយៈការចូលរួម គោលនយោបាយបរិយាបន្ន និងអភិបាលកិច្ច ដោយស្រប តាមរបៀបវារៈថ្នាក់ជាតិ។ លោកសង្កត់ធ្ងន់អំពីតួនាទីដ៏សំខាន់របស់ស្ត្រីកម្ពុជា ក្នុងការចូលរួមជាកងកម្លាំងរក្សាសន្តិភាពនៅក្នុងបេសកកម្មរបស់អ.ស.ប. ដែលជាស្ថាបនិក និងអ្នកការពារសន្តិភាព ពុំអាចខ្វះបាន ។ សូមបញ្ជាក់ថា កងកម្លាំង រក្សាសន្តិភាព ជានារីរបស់កម្ពុជា បានដើរតួនាទីយ៉ាងសំខាន់ មិនអាចខ្វះបាន ក្នុងការបង្កើនប្រសិទ្ធភាព ប្រតិបត្តិការដោះស្រាយវិបត្តិមនុស្សធម៌ និងការកសាងទំនុកចិត្តជាមួយសហគមន៍មូលដ្ឋាន នៅក្នុងបេសកកម្ម របស់អង្គការសហប្រជាជាតិ (អ.ស.ប.) … Continue reading កម្ពុជាសង្កត់ធ្ងន់ពីតួនាទីស្ត្រី ចូលរួមចំណែកដល់សន្តិភាព
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed