លោក ប៉ែន បូណា ៖ ត្រូវដើរតួជាមគ្គុទេសក៍ ដ៏ពូកែ ដើម្បីបង្ហាញសមិទ្ធផល រាជរដ្ឋាភិបាល

ភ្នំពេញ ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ប៉ែន បូណាបានលើកឡើងថា ប្រជាពលរដ្ឋ ត្រូវដើរតួជាមគ្គុទេសក៍(Guide) ដ៏ពូកែដើម្បីបង្ហាញសមិទ្ធផល របស់រាជរដ្ឋាភិបាល ឱ្យដិតក្នុងអារម្មណ៍ប្រជាពលរដ្ឋជាប់ជានិច្ច ។ ក្នុងឱកាសអញ្ជើញជាវាគ្មិនក្នុងវគ្គបណ្តុះបណ្តាលស្តីពី «ការពង្រឹងប្រសិទ្ធភាពការងារនាំពាក្យនិងព័ត៌មាន» នៅសាលាខេត្តកែប នាព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ លោក ប៉ែន បូណា ថ្លែងថា កែបគឺជាខេត្តទេសចរណ៍ដ៏ច្រឡឹង និង ដ៏មានសក្តានុពល ជាខេត្តមួយក្នុងចំណោមខេត្ត ជាប់មាត់សមុទ្រទាំងបួន របស់កម្ពុជា ជាតំបន់សេដ្ឋកិច្ចពិសេសពហុបំណង និង ជារបៀងសេដ្ឋកិច្ចប្រទាក់ក្រឡាគ្នាដ៏សំខាន់។ ដូច្នេះ មិនត្រូវបណ្តោយឱ្យសក្តានុពល និងភាពល្បីល្បាញនេះ ត្រូវបានគេមើលរំលងឬត្រូវគេបំភ្លៃ វាយប្រហារ ដោយសាររឿងរ៉ាវបន្តិចបន្តួចដែលកើតឡើងនោះឡើយ។ អ្នកនាំពាក្យរាជរដ្ឋាភិបាលបន្តថា ដើម្បីឱ្យសក្តានុពលនិងសមិទ្ធផលទាំងឡាយ ដែលកើតឡើងក្រោមម្លប់សុខសន្តិភាព ដក់ជាប់ក្នុងអារម្មណ៍ របស់ប្រជាពលរដ្ឋ ត្រូវដើរតួនាទីជាមគ្គុទេសក៍ប្រកបដោយទេពកោសល្យក្នុងការផ្សព្វផ្សាយ ផលិតផលឱ្យប្រជាពលរដ្ឋបានជ្រាបផង ក៏ដូចជា ដើម្បីទាក់ទាញភ្ញៀវទេសចរ និងអ្នកវិនិយោគផង ។ បើតាមលោក ប៉ែន បូណា ក្រុមការងារព័ត៌មាន និងនាំពាក្យរបស់រដ្ឋបាលខេត្ត និងមន្ទីរពាក់ព័ន្ធត្រូវធ្វើការងារនេះឱ្យបានសកម្ម និងឥតឈប់ឈរ … Continue reading លោក ប៉ែន បូណា ៖ ត្រូវដើរតួជាមគ្គុទេសក៍ ដ៏ពូកែ ដើម្បីបង្ហាញសមិទ្ធផល រាជរដ្ឋាភិបាល