ឧទ្ធម្ភាគចក្រ របស់យោធាថៃ មួយគ្រឿង បានរំលោភបំពានចូល ក្នុងដែនអាកាសកម្ពុជា ចម្ងាយ ៤០០ម៉ែត្រ
ភ្នំពេញ ៖ ក្រសួងការបរទេសកម្ពុជា បានឱ្យដឹងថា ឧទ្ធម្ភាគចក្ររបស់យោធាថៃមួយគ្រឿង បានរំលោភបំពានចូលក្នុងដែន អាកាសកម្ពុជា ចម្ងាយ៤០០ម៉ែត្រ នៅជិតច្រកទ្វារព្រំដែនអន្តរជាតិដូង ក្នុងស្រុកកំរៀង ខេត្តបាត់ដំបង។ តាមរយៈសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងការបរទេសកម្ពុជា នាថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ ថា រាជរដ្ឋាភិបាលកម្ពុជា បានតវ៉ាជាផ្លូវការយ៉ាងខ្លាំងប្រឆាំង នឹងការហោះចូលដោយគ្មានការអនុញ្ញាតនៃ ឧទ្ធម្ភាគចក្ររបស់កងទ័ពអាកាសថៃ ចូលក្នុងដែនដីកម្ពុជា ដែលរំលោភបំពានយ៉ាងច្បាស់ មកលើអធិបតេយ្យ និង បូរណភាពទឹកដីរបស់កម្ពុជា លើច្បាប់អន្តរជាតិ និងការប្តេជ្ញាចិត្តទ្វេភាគី ដែលមានស្រាប់រវាងប្រទេសទាំងពីរ។ ក្រសួង គូសបញ្ជាក់ថា «នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ ឧទ្ធម្ភាគចក្ររបស់យោធាថៃមួយគ្រឿង បានរំលោភបំពាន ចូលក្នុងដែន អាកាសកម្ពុជា ចម្ងាយ៤០០ម៉ែត្រ នៅជិតច្រកទ្វារព្រំដែនអន្តរជាតិដូង ក្នុងស្រុកកំរៀង ខេត្តបាត់ដំបង»។ រាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ថា សកម្មភាពនេះរំលោភលើ៖ មាត្រា១ នៃអនុសញ្ញាស្តីពីអាកាសចរណ៍ ស៊ីវិលអន្តរជាតិ (ទីក្រុងឈីកាហ្គោ ថ្ងៃទី៧ ខែធ្នូ ឆ្នាំ១៩៤៤) ដែលបញ្ជាក់ថា រដ្ឋនីមួយៗ មានអធិបតេយ្យពេញ … Continue reading ឧទ្ធម្ភាគចក្រ របស់យោធាថៃ មួយគ្រឿង បានរំលោភបំពានចូល ក្នុងដែនអាកាសកម្ពុជា ចម្ងាយ ៤០០ម៉ែត្រ
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed