ព្រឹទ្ធសភាកម្ពុជា បដិសេធ ការចោទប្រកាន់ ដោយគ្មានមូលដ្ឋាន របស់ព្រឹទ្ធសភាថៃ ពាក់ព័ន្ធជម្លោះព្រំដែន

ភ្នំពេញ ៖ ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន នៃព្រឹទ្ធសភាកម្ពុជា បដិសេធដាច់អហង្ការ ចំពោះការចោទប្រកាន់ ដោយគ្មានមូលដ្ឋាន ធ្វើឡើងដោយគណៈ កម្មការប្រឹក្សាយោបល់កិច្ចការ បរទេស នៃព្រឹទ្ធសភាថៃ ពាក់ព័ន្ធទៅនឹងជម្លោះព្រំដែនកម្ពុជា-ថៃ ។ យោងតាមសេចក្តីថ្លែងការណ៍ របស់លោកបណ្ឌិត ឈីវ យីស៊ាង ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និង ព័ត៌មាន នៃព្រឹទ្ធសភាកម្ពុជា បានបដិសេធ និងបញ្ជាក់អធិបតេយ្យភាព ដែលមិនអាចរំលោភបំពាន បានរបស់កម្ពុជា លើទឹកដីរបស់ខ្លួន ដែលត្រូវបានចាក់គ្រឹះយ៉ាងរឹងមាំ តាមផ្លូវច្បាប់ ដោយសន្ធិសញ្ញាអន្តរជាតិ ជាប្រវត្តិសាស្ត្រ ។ ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ទាត់ចោលទាំងស្រុងនូវសេចក្តីថ្លែងការណ៍ របស់សមាជិកព្រឹទ្ធសភា លោក Nophadol In-na ប្រធានគណៈកម្មការប្រឹក្សាយោបល់ កិច្ចការបរទេសនៃព្រឹទ្ធសភាថៃ កាលពីថ្ងៃទី២ ខែកញ្ញា ឆ្នាំ ២០២៦ ៕