សម្តេចធិបតី ៖ ក្រសួងអប់រំ អនុវត្តកំណែទម្រង់ យ៉ាងស៊ីជម្រៅ ប្រកបដោយប្រសិទ្ធភាព
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រសួងអប់រំ យុវជន និងកីឡា អនុវត្តកម្មវិធីកំណែទម្រង់ស៊ីជម្រៅ សម្រាប់វិស័យអប់រំប្រកបដោយប្រសិទ្ធភាព និងភាពលេចធ្លោ ។ យោងតាមសារលិខិតរបស់សម្តេធិបតី ក្នុងឱកាសប្រារព្ធទិវាអក្ខរកម្មជាតិ៨ កញ្ញា លើកទី២៦ ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦បានឱ្យដឹងថា ក្រសួងអប់រំធ្វើការ កែទម្រង់លើអាទិភាពមួយចំនួន ក្នុងវិស័យអប់រំ ដូចជា ៖ ការពង្រឹងអភិបាល កិច្ចសាលារៀន កម្មវិធីសាលារៀនគំរូ ការអភិវឌ្ឍសមត្ថភាព គ្រូបង្រៀន កំណែទម្រង់ការប្រឡង ជាពិសេសការ ធ្វើបរិវត្តកម្មឌីជីថល ក្នុងវិស័យអប់រំ តាមរយៈការជំរុញការ ប្រើប្រាស់បច្ចេកវិទ្យាឌីជីថលក្នុងការសិក្សា មុខវិជ្ជាទាក់ទងនឹងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យានៅមធ្យមសិក្សាចំណេះទូទៅ ការសិក្សាជំនាញវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យានៅឧត្តមសិក្សា ការលើកកម្ពស់ការសិក្សាភាសាបរទេស ការបណ្តុះបណ្តាលជំនាញសតវត្ស ទី២១ ការអប់រំឌីជីថល ការអប់រំបច្ចេកទេស នៅតាមវិទ្យាល័យចំណេះទូទៅនិងបច្ចេកទេស និងការលើកកម្ពស់ឱកាស សិក្សាពេញមួយជីវិត ។ សម្តេចធិបតីបន្តថា ក្រសួងក៏បានផ្តល់ការគាំទ្រនូវកម្មវិធីផ្សេងៗជាច្រើនសម្រាប់យុវជន និងកុមារ ងាយរងគ្រោះ ។ ក្នុងនោះកម្មវិធីអក្ខរកម្មអប់រំពហុភាសាសម្រាប់ជនពេញវ័យ … Continue reading សម្តេចធិបតី ៖ ក្រសួងអប់រំ អនុវត្តកំណែទម្រង់ យ៉ាងស៊ីជម្រៅ ប្រកបដោយប្រសិទ្ធភាព
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed