លោក ស សុខា ៖ តាមមូលដ្ឋាន គ្រឿងញៀន ក្មេងទំនើង ល្បែងស៊ីសង នៅតែមានអត្រាខ្ពស់

ភ្នំពេញ ៖ លោក ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃមានប្រសាសន៍ថា បញ្ហាគ្រឿងញៀន ក្មេងទំនើង ល្បែងស៊ីសង និងអំពើចោរកម្មនានានៅតែមានអត្រាខ្ពស់ក្នុងមូលដ្ឋាន ។ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីបើកសន្និបាត បូកសរុបសមិទ្ធផលការងារ របស់ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២-២០២៥នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦ លោក ស សុខា ថ្លែងថា អាជ្ញាធរមានសមត្ថកិច្ចគ្រប់ផ្នែកទាំងអស់ ត្រូវរួមសហការគ្នាក្នុងការលើកកម្ពស់គោលនយោបាយឃុំ-សង្កាត់មានសុវត្ថិភាព ដើម្បីសុខសុវត្ថិភាពដល់ប្រជាពលរដ្ឋ ។ ដោយលោកមបានលើកទឹកចិត្ត ឱ្យសមត្ថកិច្ចត្រូវអនុវត្តច្បាប់ឱ្យបានពេញលេញ លើការបង្ក្រាបបទល្មើសគ្រឿងញៀន ឱ្យបានផុសផុល ខណៈបច្ចុប្បន្នការជួញដូរគ្រឿងញៀននៅតែមានអត្រាខ្ពស់។ រដ្ឋមន្រ្តីបញ្ជាក់ថា “រឿងវាដដែលៗពេក ប្រជាពលរដ្ឋស្នើសុំដោះស្រាយមិនបានធ្វើឱ្យមានភាពលំបាកក្នុងការចូលរួម បន្ទាប់ពីបានធ្វើ Survey (ស្ទង់មតិ) ជិតជាង៤០០ឃុំ-សង្កាត់ បញ្ហាគ្រឿងញៀន ក្មេងទំនើង និងការលួចសត្វពាហនៈ ល្បែងស៊ីសងក្នុងមូលដ្ឋាន គឺជាបញ្ហា នៅតែមានអត្រាមួយខ្ពស់”។ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ សង្កត់ធ្ងន់ថា បញ្ហាគ្រឿងញៀន មិនមែនកើតឡើងតែនៅកម្ពុជាប៉ុណ្ណោះ គឺមានគ្រប់បណ្តាប្រទេស ក្នុងពិភពលោក ។ ជាមួយគ្នានេះ រដ្ឋមន្រ្តីបានលើកឡើងពីករណី ចាប់បង្ក្រាបគ្រឿងញៀនថា … Continue reading លោក ស សុខា ៖ តាមមូលដ្ឋាន គ្រឿងញៀន ក្មេងទំនើង ល្បែងស៊ីសង នៅតែមានអត្រាខ្ពស់