រយៈពេល ៣ឆ្នាំ នៃអា​ណត្តិ​សម្ដេច​ធិបតី ៖ ក្រសួង​ការ​ងារ ចុះ​ធ្វើ​អធិការកិ​ច្ច តា​មរោង​ច​ក្រស​ហ​គ្រាស ៣,៦ម៉ឺន​លើក ដើ​ម្បី​លើក​កម្ពស់ ​បរិយា​កាស​អា​ជី​វកម្ម

ភ្នំពេញ ៖ ក្នុង​រយៈ​ពេល ៣ឆ្នាំ នៃ​អាណត្តិ​រាជ​រដ្ឋាភិ​បាល ដឹក​នាំដោយសម្ដេ​ចមហាបវ​រធិបតី ហ៊ុន ម៉ាណែត​នាយ​ករដ្ឋមន្ត្រី​នៃ​កម្ពុជា ក្រសួងកា​រងារនិង​ប​ណ្ដុះបណ្ដា​លវិជ្ជាជីវៈ បា​នចុះធ្វើអធិការ​កិច្ចការងា​រតាម​រោងចក្រ សហ​គ្រា​សសរុប​ប្រមាណ ៣,៦ម៉ឺន​លើក​ ក្នុង​គោលបំណ​ងពង្រឹ​ងកា​រ​អនុ​វត្តច្បា​ប់​ការងារ ការ​គាំ​ពារ​សិទ្ធិ និងល​ក្ខខណ្ឌកា​រងាររបស់​កម្មករ​និយោ​ជិត ។ លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានឱ្យដឹងថា ក្នុងរយៈពេល ៣ឆ្នាំកន្លងមកនេះ ក្រសួងបានជំ​រុញការកែ​ទម្រង់​ប្រ​ព័ន្ធ​​អធិការកិច្ចការងារប្រ​មាណ ៣​,៦ម៉ឺនលើក ក្រសួងបាន​សង្កេតឃើញលទ្ធផល​សំខាន់ៗមួយ​ចំនួន​ទាក់ទង​ការអនុលោ​មតា​មច្បាប់​កាន់​តែ​ល្អប្រសើរ។ លោកបន្តថា ភាគរយនៃរោងចក្រសហគ្រាស​ដែលអនុ​វត្តតាមច្បាប់​ការងារ និងស្តង់ដាសុវត្ថិ​ភាពការងារ មានការកើ​នឡើងគួរ​ឱ្យកត់​សម្គាល់ ដោយ​មាន​ការការ​ពា​រសិទ្ធិ និង​ផលប្រ​យោជន៍ ​ពីរបប​សន្តិសុខ​សង្គមស្រ​បតាម​ច្បាប់។ ការធ្វើអធិការកិច្ច និងការណែនាំអំពីការអនុវត្តច្បាប់ បានចូលរួមកាត់បន្ថយ​វិវាទកា​រងាររួម និងជំរុញ​ឱ្យមាន​កិច្ចសហកា​រល្អប្រសើ​ររវាង​និយោជក និង​កម្មករនិយោ​ជិត ដោយ​​សារទំនាក់​ទំ​នង​វិជ្ជាជីវៈមា​នលក្ខណៈកាន់តែ​សុ​ខ​ដុមរមនា​។ អ្នក​នាំពាក្យ​ក្រ​​សួងការងា​ររូបនេះបានសង្កត់ធ្ងន់ថា ការកែទម្រ​ង់ប្រព័ន្ធអធិការកិច្ចការ​ងាររបស់ក្រសួ​ង មិនមានគោល​ដៅផ្តោតសំខាន់តែ​លើការ​ផា​ក​​ពិន័​យ ឬដាក់សម្ពា​ធលើរោងច​ក្រសហគ្រាសនោះ​ទេ ប៉ុន្តែ​ផ្តោតលើការចុះជួយណែ​នាំ សម្របសម្រួល​ និងជំរុ​ញឱ្យនិយោ​ជកយល់ដឹ​ងកាន់តែ​ច្បា​ស់​អំពី​កាតព្វកិច្ច និងការអនុ​វត្តច្បាប់​ការងារ។ លោកបានលើកឡើង​ថា ការធ្វើឱ្យប្រព័​ន្ធអធិការកិច្ចមានប្រសិទ្ធភាព និងកាត់បន្ថយបន្ទុកមិនចាំបាច់លើវិស័យឯកជន គឺជាផ្នែកមួយនៃការ​បង្កើត​បរិ​យា​កាសអាជីវកម្មដែលមានភាពអំណោយផល ស្របតាមគោលដៅលើកកម្ពស់ផលិតភាព ការទាក់ទាញការវិនិយោគ និងកា​ររក្សាស្ថិរភាពកា​រ​ងា​រជូ​នប្រជាពលរដ្ឋកម្ពុជា។ ជាមួយគ្នានេះ … Continue reading រយៈពេល ៣ឆ្នាំ នៃអា​ណត្តិ​សម្ដេច​ធិបតី ៖ ក្រសួង​ការ​ងារ ចុះ​ធ្វើ​អធិការកិ​ច្ច តា​មរោង​ច​ក្រស​ហ​គ្រាស ៣,៦ម៉ឺន​លើក ដើ​ម្បី​លើក​កម្ពស់ ​បរិយា​កាស​អា​ជី​វកម្ម