កម្ពុជា​ ផ្តល់ការគាំទ្រពេញទំហឹង ដល់អ្នកសង្កេតការណ៍អាស៊ាន

ភ្នំពេញ ៖ លោក ប៉ែន បូណា អ្នកនាំពាក្យ រាជរដ្ឋាភិបាលលើកឡើងថា កម្ពុជាផ្តល់ការគាំទ្រពេញទំហឹង ដល់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដែលមិនអាចខ្វះបានក្នុងការពង្រឹងតួនាទី និងអាណត្តិរបស់ AOT ក្នុងការចុះពិនិត្យផ្ទាល់នៅទីតាំងជាក់ស្តែង ។ ក្នុងសេចក្តីថ្លែងការណ៍ស្តីពីស្ថានភាពព្រំដែនកម្ពុជា-ថៃ នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ លោក ប៉ែន បូណា ថ្លែងថា ក្រុមអ្នកសង្កេតការណ៍អាស៊ាន នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ បានចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពជាក់ស្តែងនៅតំបន់ប្រាសាទព្រះវិហារ ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក ស្ថិតក្នុងខេត្តព្រះវិហារ ដែលបានទទួលរងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតដោយការវាយប្រហារបំផ្លិចបំផ្លាញពីសំណាក់យោធាថៃ។ លោកបញ្ជាក់ថា “កម្ពុជាផ្តល់ការគាំទ្រពេញទំហឹងដល់ក្រុមអ្នកសង្កេតការណ៍អាស៊ាន ព្រមទាំងសង្កត់ធ្ងន់ទៅលើសារៈសំខាន់មិនអាចខ្វះបានក្នុងការពង្រឹងតួនាទី និងអាណត្តិរបស់ AOT ក្នុងការចុះពិនិត្យផ្ទាល់នៅទីតាំងជាក់ស្តែង ដើម្បីផ្ទៀងផ្ទាត់ និងធានាការអនុវត្តបទឈប់បាញ់ឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាព ដូចដែលមានចែងក្នុងសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥, សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងកិច្ចព្រមព្រៀងពាក់ព័ន្ធផ្សេងទៀត សំដៅលើកកម្ពស់តម្លាភាព គណនេយ្យភាព … Continue reading កម្ពុជា​ ផ្តល់ការគាំទ្រពេញទំហឹង ដល់អ្នកសង្កេតការណ៍អាស៊ាន