នាវាហ្វឹកហ្វឺន ទាហានជើងទឹករុស្ស៊ី មួយគ្រឿងចូលសំចត នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ

ភ្នំពេញ៖ នាវាហ្វឹកហ្វឺនទាហានជើងទឹករបស់រុស្ស៊ីPerekop មួយគ្រឿង នៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦នេះ បានចូលសំចត នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ នៃប្រទេសកម្ពុជា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ ទ្វេភាគីជាមួយកងទ័ពជើងទឹកកម្ពុជា ឲ្យកាន់តែខ្លាំងក្លាបន្ថែមទៀត។ សូមបញ្ជាក់ថា នាវាPerekop នេះជាប្រភេទនាវា សម្រាប់ធ្វើការហ្វឹកហ្វឺនដល់នាវិកកងទ័ពជើងទឹករុស្ស៊ី ហើយនាវានេះមានបណ្តោប្រវែង១៣៨ម៉ែត្រ ទទឹង១៧,២មែត្រ និងទង្ងន់ផ្ទុកពេញប្រមាណជាង៧ពាន់តោន មាននាវិកជិតប្រាំរយនាក់ រួមទាំងមានអាវុធផ្ទុកនៅលើនាវានេះដ៏ទំនើបៗជាច្រើនប្រភេទជាដើម។ សូមរំលឹកថានាវា Perekop ធ្លាប់មកប្រទេសកម្ពុជាម្តងរួចទៅហើយ កាលពីឆ្នាំ២០១៩ កន្លងទៅ ដោយក្នុងអំឡុងពេល នៃការចូលសំចតនាពេលនោះ គឺធ្វើឡើងដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការយោធារវាងកម្ពុជា និងរុស្ស៊ី៕