ទស្សនកិច្ចលោក មីន អោងឡាំងនៅកម្ពុជា បង្ហាញពីចំណងមិត្តភាពកាន់តែរឹងមាំ

ភ្នំពេញ ៖ លោក ជា ធីរិទ្ធ អ្នកនាំពាក្យសម្តេចតេជោ បានលើកឡើងថា ដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជារបស់លោក មីន អោង ឡាំង មេដឹកនាំមីយ៉ាន់ម៉ា មកកម្ពុជាក្នុងរយៈពេល២ថ្ងៃ(១១-១២កញ្ញា) បានបង្ហាញយ៉ាងច្បាស់ពីការរឹតចំណងមិត្តភាពកម្ពុជា-មីយ៉ាន់ម៉ាឱ្យកាន់តែរឹងមាំនិងរីកចម្រើនទៅមុខបន្ថែមទៀត ។ ការលើកឡើងរបស់អ្នកនាំពាក្យសម្តេចតេជោ ក្រោយមានការលើកឡើងថា លោក មីន អោង ឡាំង ប្រធានាធិបតីនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ាបំពេញទស្សនកិច្ចនៅកម្ពុជានេះ គឺកម្ពុជាទទួលស្គាល់របបដឹកនាំមីយ៉ាន់ម៉ាក្រោមការដឹកនាំរបស់លោក មីន អោង ឡាំង ។ ប៉ុន្តែចំពោះការលើកឡើងបែបនេះ របស់ប្រទេសមួយចំនួន ត្រូវបានលោក ជា ធីរិទ្ធបកស្រាយក្នុងសន្និសីទសារព័ត៌មានក្រោយបញ្ចប់កិច្ចជំនួបរវាងសម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី កម្ពុជា និងលោក មីន អោង ឡាំង នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ថា មុនលោក មីន អោង ឡាំងមកបំពេញទស្សនកិច្ចនៅកម្ពុជា មេដឹកនាំមីយ៉ាន់ម៉ារូបនេះក៏បានបំពេញទស្សនកិច្ចនៅប្រទេសមួយចំនួនផងដែរ ។ ដូច្នេះនេះអាចសបញ្ជាក់បានចំពោះមេដឹកនាំមីយ៉ាន់ម៉ាហើយ ។លោក ជា ធីរិទ្ធ បានថ្លែងថា ទំនាក់ទំនងកម្ពុជា-មីយ៉ាន់ម៉ាក្នុងរយៈពេល៧១ឆ្នាំកន្លងមកនេះ … Continue reading ទស្សនកិច្ចលោក មីន អោងឡាំងនៅកម្ពុជា បង្ហាញពីចំណងមិត្តភាពកាន់តែរឹងមាំ