ភ្នំពេញ ៖ លោកបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី១ អាជ្ញាធរមីន បានលើកឡើងថា កម្ពុជា កំពុងប្រឈមនឹងបន្ទុកមនុស្សធម៌ថ្មី ពីជម្លោះព្រំដែនកម្ពុជា-ថៃ ក្នុងឆ្នាំ២០២៥ ខណៈយុទ្ធភណ្ឌគ្រឿងផ្ទុះ បានបង្កផលប៉ះពាល់លើផ្ទៃដីជិត ៤,០០០គីឡូម៉ែត្រការ៉េ។ ការលើកឡើងរបស់ លោកបណ្ឌិត លី ធុជ ក្នុងឱកាសជួបពិភាក្សាទ្វេភាគីជាមួយ លោក Thongsavan Phomvihane ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីការបរទេសឡាវ និងជាប្រធានសន្និសីទពិនិត្យឡើងវិញលើកទី៣ នៃអនុសញ្ញាស្តីពីគ្រាប់បែកចង្កោម នាថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងការបរទេសឡាវ។ ក្នុងជំនួបនេះ លោក Thongsavan Phomvihane បានលើកឡើង ពីកិច្ចសហប្រតិបត្តិការ និងការចែករំលែកបទ ពិសោធន៍រវាងប្រទេសទាំងពីរ ក្នុងការដោះស្រាយបញ្ហា យុទ្ធភណ្ឌគ្រឿងផ្ទុះ ជាពិសេសសំណល់គ្រាប់បែក ចង្កោមពីសង្គ្រាមវៀតណាម។ លោកបណ្ឌិត លី ធុជ បានគូសបញ្ជាក់ពី មិត្តភាពជាប្រពៃណី និងទំនាក់ទំនងការទូតដ៏យូរអង្វែងរវាងកម្ពុជា–ឡាវ ព្រមទាំងកោតសរសើរចំពោះភាពរីកចម្រើន និងភាពធន់របស់រដ្ឋាភិបាល និងប្រជាជនឡាវ ក្នុងការដោះស្រាយសំណល់ជាតិផ្ទុះពីសង្គ្រាម ជាពិសេសគ្រាប់បែកចង្កោម។ … Continue reading កម្ពុជា ប្រឈមនឹងបន្ទុកមនុស្សធម៌ថ្មី ពីជម្លោះព្រំដែនកម្ពុជា-ថៃ ខណៈយុទ្ធភណ្ឌគ្រឿងផ្ទុះ បង្កផលប៉ះពាល់លើផ្ទៃដីជិត ៤,០០០គីឡូម៉ែត្រការ៉េ
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed