សម្ដេចធិបតី ប្រកាសថា រឿងទឹកដី រាជរដ្ឋាភិបាល មិនដែលភ្លេចក្នុងមួយវិនាទីណាឡើយ

ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងប្រកាសថា រាជរដ្ឋាភិបាល មិនភ្លេចរឿងទឹកដីក្នុងមួយវិនាទីណាឡើយ ហើយក៏គ្មានចុះហត្ថលេខាកាត់ទឹកដីនោះទេ។ ក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ មន្ទីរពេទ្យ ហ្លួង ម៉ែ នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា «រឿងទឹកដីយើងមិនដែលភ្លេចទេ ការដោះស្រាយគ្រប់វិធីទាំងអស់មិនដែលភ្លេចក្នុងមួយវិនាទី។ រាល់ថ្ងៃកងទ័ពយើងនៅឈរជើងនៅជួរមុខដើម្បីទប់ស្កាត់ និងការពង្រឹងប្រៀបការពារជាតិ។ បងប្អូនអត់បានចោលទេ មេទ័ពយើង ដែលឈរជើងត្រៀមប្រយុទ្ធអត់មានពីណាបោះបង់ទឹកដីឲ្យពីណាគេទេ»។ សម្ដេចធិបតី បន្ដថា បើនិយាយថាបាត់ទឹកដី ទាល់តែរដ្ឋាភិបាលចុះហត្ថលេខាឯកភាព។ សម្ដេច ថា «យើងអត់មានចុះហត្ថលេខាឯកភាពទេ។ ស្អីទៅដែលមានឯកភាពជាមួយថៃ? មានតែទីមួយរឿងផែនទី មានតែសន្ធិសញ្ញា ១៩០៤ អនុសញ្ញា ១៩០៧ សន្ធិសញ្ញា ១៩២៥ បារាំង-សៀម ដែលបារាំងចុះហត្ថលេខាជាមួយរដ្ឋបាលសៀមនាពេលនោះ»។ សម្ដេចធិបតី បន្ថែមថា កម្ពុជា មិនទាន់មានចុះហត្ថលេខាឯកភាពគ្នានៅលើព្រំដែនទឹក ព្រំដែនគោកទេ។ JBC ចុះធ្វើការ ២០ ឆ្នាំបានឯកភាពទៅលើបង្គោលមួយចំនួន … Continue reading សម្ដេចធិបតី ប្រកាសថា រឿងទឹកដី រាជរដ្ឋាភិបាល មិនដែលភ្លេចក្នុងមួយវិនាទីណាឡើយ