សម្តេចធិបតី ៖ កម្ពុជាមិនដកដៃ លើការបង្ក្រាបការឆបោក តាមប្រព័ន្ធអនឡាញ
ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍យ៉ាងច្បាស់ៗថា សមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ របស់កម្ពុជា នៅតែបន្តសកម្មភាពបង្ក្រាបបទល្មើសការឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) មិនឱ្យមានឡើងវិញឡើយ។ ក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «មន្ទីរពេទ្យ ហ្លួង ម៉ែ» សម្ដេចធិបតី មានប្រសាសន៍ថា ការឆបោកតាមប្រព័ន្ធអនឡាញនៅតែបន្តបង្ក្រាបដោយគ្មានការដកដៃឡើយ ដើម្បីសុខសុវត្ថិតកម្ពុជាទាំងមូល ។ សម្តេចធិបតីបន្តថា “Scam Online យើងនៅបន្តវៃរហូត មិនឱ្យងើបឡើងវិញទេ ច្បាប់យើងមាន អីយើងមាន ។ នៅថ្ងៃ២០ ជាងនេះ យើងធ្វើសន្និសីទអន្តរជាតិមួយ ។ ជាមោទនភាពយើងខ្លាំងណាស់ ដែលក្នុងរយៈពេលតែប៉ុន្មានខែ ប្រែក្លាយពីប្រទេសមួយ ដែលគេចោទប្រកាន់ សារព័ត៌មានគ្រប់ទាំងអស់ដែលគេវៃរឿងស្កេម យកយើងជាជនបាវសាក់សម្រាប់ជំនួសឱ្យប្រទេសផ្សេងដែលមាន គេអត់វៃប្រទេសផ្សេង ប្រទេសផ្សេងក៏មានដែរ សូម្បីប្រទេសជេរយើងរាល់ថ្ងៃក៏មានស្កេមពេញហ្នឹង” ។ សម្តេចធិបតីបន្ថែមថា មនុស្សភាគច្រើនឆ្លងដែនខុសច្បាប់ចូលមកក្នុងដែនដីកម្ពុជាបន្តទៅមីយ៉ាន់ម៉ា គឺចេញមកពីប្រទេសដែលរិះគន់កម្ពុជារឿង Scam Online ។ សម្តេចនាយករដ្ឋមន្រ្តីមានប្រសាសន៍ដោយមោទនភាពទៀតថា កម្ពុជាធ្លាប់តែជាប្រទេសដែលមានប្រទេសជាច្រើនលើពិភពលោករិះគន់ប្រមាថ រឿង Scam Online នោះ បានប្រែក្លាយទៅជាប្រទេសដែលគេកោតសរសើរស្ទើពាសពេញពិភពលោក លើការបង្ក្រាបបទល្មើសអនឡាញទទួលបានលទ្ធផលល្អ។ ចំពោះកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំប្រយុទ្ធប្រឆាំងលើបទល្មើសបច្ចេកវិទ្យានេះ ត្រូវបានសម្តេចនាយករដ្ឋមន្រ្តីមានប្រសាសន៍ទៀតថា … Continue reading សម្តេចធិបតី ៖ កម្ពុជាមិនដកដៃ លើការបង្ក្រាបការឆបោក តាមប្រព័ន្ធអនឡាញ
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed