សម្ដេចធិបតី ៖ បើក្រុមហ៊ុនអន្ដរជាតិ បើកបិទៗនៅកម្ពុជា នឹងប៉ះពាល់បរិស្ថាន នៃការវិនិយោគ និងទីផ្សារកម្ពុជា

កំពង់ឆ្នាំង ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា បើក្រុមហ៊ុនអន្ដរជាតិបើកបិទៗ នៅប្រទេសកម្ពុជា នឹងប៉ះពាល់ដល់បរិស្ថាននៃការវិនិយោគ និងទីផ្សាររបស់កម្ពុជា។ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ រោងចក្រផ្គុំ និងដំឡើងរថយន្ត របស់ក្រុមហ៊ុន ធីអេច អូតូម៉ូធីវ មេនូហ្វេកឆឺរីង និងខ្សែសង្វាក់ផលិតកម្មម៉ាក GAC នៅខេត្តកំពង់ឆ្នាំង នាថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា «អាជ្ញាបណ្ណហ្នឹងហើយជួយឲ្យគេរស់សំខាន់ណាស់ កុំឲ្យគេថាទៅបើកបិទៗ បើក ១០០ អបអរទរ ៥ឆ្នាំក្រោយ សល់តែ ៥០ បានន័យ៥០ នៃការបរាជ័យអញ្ចឹងវាក្លាយទៅជាហានិភ័យ នៃការរកស៊ីស្រុកខ្មែរ ហើយក្រុមហ៊ុនមួយៗគេមករកស៊ី គេមកវាយតម្លៃ ហើយរកស៊ីហ្នឹងឱកាសនៃជោគជ័យពិបាកប៉ុន្មាន ហើយបើបើកបិទច្រើន បើកបិទច្រើនគ្រោះថ្នាក់ហើយ ប្រេនអន្តរជាតិទៀតបើកបិទៗ ដកមួយៗពិបាកដែរ វាប៉ះពាល់តែមកកម្ពុជា បរិស្ថាននៃការវិនិយោគ និងទីផ្សារ»។ សម្ដេចធិបតី បន្ដថា CDC បានគិតគូរហើយ បានពិនិត្យមើលទៅលើវិស័យមួយចំនួន … Continue reading សម្ដេចធិបតី ៖ បើក្រុមហ៊ុនអន្ដរជាតិ បើកបិទៗនៅកម្ពុជា នឹងប៉ះពាល់បរិស្ថាន នៃការវិនិយោគ និងទីផ្សារកម្ពុជា