សម្តេចធិបតី ៖ រោងចក្រកាត់ដេរ និងរោងចក្រផ្គុំ និងដំឡើងរថយន្ត ត្រូវដំណើរការដូចគ្នា

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា មានប្រសាសន៍ថា សម្តេចចង់ឃើញរោងចក្រកាត់ដេរវាយភណ្ឌ និងរោងចក្រផ្គុំ និងដំឡើងរថយន្ត ដំណើរការដូចគ្នា ដោយមិនឃើញរោងចក្រកាត់ដេរដំណើរ ហើយរោងចក្រផ្គុំ និងដំឡើងរថយន្តពុំមានសកម្មភាពនោះទេ ។ ក្នុងឱកាសអញ្ជើញជាអធិបតីសម្ពោធ ដាក់ឱ្យដំណើរការជាផ្លូវការ រោងចក្រផ្គុំ និងដំឡើងរថយន្តរបស់ក្រុមហ៊ុន ធីអេច អូតូម៉ូធីវ មេនូហ្វេកឆឺរីង និងខ្សែសង្វាក់ផលិតកម្មម៉ាក GAC នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ សម្តេចធិបតី មានប្រសាសន៍ថា សម្តេចមិនចង់ឃើញកម្ពុជាបានតែដំណើរវិស័យកាត់ដេរ ប៉ុន្តែដល់ពេលបើករោងចក្រផ្គុំ និងដំឡើងរថយន្តមិនអាចដំណើរការ ដោយបើកបានបន្តិចបិទទៅវិញ ។ ដូច្នេះគ្រប់ភាគីពាក់ព័ន្ធ ត្រូវចូលរួមគិតគូរ ដល់ក្រុមហ៊ុនផលិតគ្រឿងបង្គុំរថយន្ត ។ សម្តេចធិបតីបន្តថា ត្រូវពង្រឹងភាពជឿ ជាក់របស់សមាគមអន្តរជាតិចំពោះកម្ពុជា ជាពិសេសត្រូវបង្ហាញពីសមត្ថភាព របស់កម្ពុជាដើម្បីឱ្យសហគមន៍អន្តរជាតិ បានមើលឃើញថា កម្ពុជាមានសមត្ថភាពគ្រប់គ្រាន់ សម្រាប់គាំទ្រ ដល់ឧស្សាហ៍កម្មធុនធ្ងន់ និងមានតម្លៃខ្ពស់មិនត្រឹមតែវិស័យកាត់ដេរ និងកសិកម្មបែបប្រពៃណីនោះទេ ប៉ុន្តែចំពោះឧស្សាហ៍កម្មធុនធ្ងន់ក៏ត្រូវធ្វើយ៉ាងណាឱ្យដំណើរការព្រមគ្នាជាមួយវិស័យផ្សេងទៀតដែរ ដើម្បីលើកកម្ពស់សេដ្ឋកិច្ចជាតិ ។ សម្តេចធិបតីបញ្ជាក់ថា “នេះដែលថា ត្រូវធានាឱ្យគាត់រស់ … Continue reading សម្តេចធិបតី ៖ រោងចក្រកាត់ដេរ និងរោងចក្រផ្គុំ និងដំឡើងរថយន្ត ត្រូវដំណើរការដូចគ្នា