បារីក្លែងម៉ាក និងសម្ភារពាក់ព័ន្ធ ប្រមាណ ៨០០តោន ត្រូវបានដុតបំផ្លាញចោល នៅខេត្តតាកែវ
តាកែវ ៖ នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ នេះ លោកឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីក្នុងពិធីដុតបំផ្លាញបារីក្លែងម៉ាក និងសម្ភារពាក់ព័ន្ធដែលសមត្ថកិច្ច បានបង្ក្រាបនៅក្នុងភូមិសាស្ត្រខេត្តតាកែវ។ ពិធីនេះប្រព្រឹត្តទៅនៅភូមិត្រពាំងជ្រៃ ឃុំត្រពាំងធំខាងត្បូង ស្រុកត្រាំកក់ ខេត្តតាកែវ។ សូមបញ្ជាក់ថា បារីក្លែងម៉ាក សំបកកញ្ចប់ និង សម្ភារផលិតពាក់ព័ន្ធប្រមាណ ៨០០តោន ត្រូវដុតបំផ្លាញនេះ គឺជាលទ្ធផល នៃកិច្ចសហប្រតិបត្តិការជាដៃគូ រវាងមន្ត្រីជំនាញ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងក្រុមការងារ នៃក្រសួងសន្តិសុខសាធារណៈចិន ដោយការផ្លាស់ប្តូរ ចែករំលែកព័ត៌មាន ជាមូលដ្ឋានក្នុងការស្រាវជ្រាវ ស៊ើបអង្កេត ក្រោមការសម្របសម្រួល ពីតំណាងអយ្យការ អមសាលាដំបូងខេត្តតាកែវ ដោយមានការចូលរួមសហការ ពីអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ និងតំណាងក្រុមហ៊ុនម្ចាស់ ម៉ាកពាក់ព័ន្ធសមត្ថកិច្ចបានប្រតិបត្តិការ បង្ក្រាបជាក់ស្តែងនៅទីតាំងរោងចក្រមួយកន្លែង និងឃ្លាំងស្តុកមួយកន្លែង ស្ថិតនៅសង្កាត់រការក្រៅ ក្រុងដូនកែវ ខេត្តតាកែវ កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦។ ក្នុងប្រតិបត្តិការនោះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យម្នាក់ អាយុ៤៤ឆ្នាំ ជនជាតិចិន ជាអ្នកគ្រប់គ្រងទីតាំង (ជននេះក៏ជា មុខ សញ្ញា … Continue reading បារីក្លែងម៉ាក និងសម្ភារពាក់ព័ន្ធ ប្រមាណ ៨០០តោន ត្រូវបានដុតបំផ្លាញចោល នៅខេត្តតាកែវ
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed