មន្រ្តីជាន់ខ្ពស់កម្ពុជា-ចិន ពង្រឹងប្រតិបត្តិការ ប្រទេសទាំង២ ឱ្យកាន់តែជិតស្និទ្ធ
ភ្នំពេញ ៖ រដមន្រ្តីក្រសួងយុត្តិធម៌កម្ពុជា និងមន្រ្តីជាន់ខ្ពស់ចិន បានប្តេជ្ញាចិត្តរួមគ្នា យ៉ាងមុតមាំ ក្នុងការពង្រឹង កិច្ចសហប្រតិបត្តិការ រវាងកម្ពុជា និងមិត្តចិន ឱ្យកាន់តែជិតស្និទ្ធ ។ ការប្តេជ្ញាចិត្តនេះ ធ្វើឡើងក្នុងកិច្ចជំនួបរវាងលោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ជាមួយលោក លី យ៉ាវគ័ង សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ និងជាលេខាធិការនៃគណៈកម្មការកិច្ចការនយោបាយ និងច្បាប់នៃគណៈកម្មាធិការបក្សកុម្មុយនីស្តខេត្តជាំងស៊ូ ។ ឧបនាយករដ្ឋមន្ត្រីកើត រិទ្ធ ស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះលោក លី យ៉ាវគ័ង និងសហការី ដែលបានអញ្ជើញ មកកាន់ក្រសួងយុត្តិធម៌ ។ លោករដ្ឋមន្រ្តីគូសបញ្ជាក់អំពីទំនាក់ទំនងមិត្តភាព ជាប្រពៃណីដ៏យូរលង់រវាងកម្ពុជា និងមិត្តចិន ដែលបានវិវត្តឥតឈប់ឈរពីភាពជិតស្និទ្ធទៅជាមិត្តភាពដែកថែប និងកាន់តែស៊ីជម្រៅ ក្នុងក្របខ័ណ្ឌនៃមិត្តភាពត្បូងពេជ្រ និងការកសាងសហគមន៍ វាសនារួមរវាងកម្ពុជា-ចិនក្នុងយុគសម័យថ្មី។ ជាមួយគ្នានេះ ឧបនាយករដ្ឋមន្ត្រី ក៏បានវាយតម្លៃខ្ពស់ ចំពោះលទ្ធផលផ្លែផ្កា នៃកិច្ចសហប្រតិបត្តិការរវាងក្រសួងយុត្តិធម៌ និងមិត្តចិន ជាពិសេសកិច្ចសហប្រតិបត្តិការ ជាមួយដៃគូនៅទីក្រុងឆុងឈីង និងទីក្រុងណាននីង។ ឧបនាយករដ្ឋមន្ត្រី និងលោក លី … Continue reading មន្រ្តីជាន់ខ្ពស់កម្ពុជា-ចិន ពង្រឹងប្រតិបត្តិការ ប្រទេសទាំង២ ឱ្យកាន់តែជិតស្និទ្ធ
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed