ភ្នំពេញ៖ សម្តេច ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា បច្ចុប្បន្ននេះប្រទេសចិន បាននិងកំពុងដើរតួនាទី ជាសសរទ្រទ្រង់សកលយ៉ាងសំខាន់ ក្នុងការរួមចំណែក ថែរក្សាសន្តិភាព ស្ថិរភាព និងវិបុលភាពពិភពលោក។ នេះបើយោងតាមការដកស្រង់ខ្លឹមសារ ក្នុងសារលិខិត របស់សម្តេច ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ផ្ញើរជូនចំពោះ លោក ចាវ ឡឺជី (Zhao Leji) ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនចិន ក្នុងការសម្ដែងនូវការអបអរសាទរ យ៉ាងកក់ក្តៅបំផុត នាឱកាសជាប្រវត្តិសាស្ត្រ នៃការប្រារព្ធខួបលើកទី៧៧ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ ខាងមុខ។ សម្ដេច មានជំនឿយ៉ាងមុតមាំថា ចំណងមិត្តភាពដែកថែបនិងដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ជាពិសេស រវាងស្ថាប័ននីតិប្បញ្ញត្តិយើងទាំងពីរ ដែលឈរលើមូលដ្ឋាននៃការទុកចិត្តផ្នែកនយោបាយ និងកិច្ចសហប្រតិបត្តិការជាក់ស្តែង នឹងត្រូវបានពង្រឹងនិងពង្រីកកាន់តែរឹងមាំ បន្ថែមទៀត តាមរយៈការផ្លាស់ប្តូរទស្សនកិច្ច ជាទៀងទាត់នៅគ្រប់កម្រិត សំដៅឆ្ពោះទៅកាន់ ការកសាងសហគមន៍វាសនារួម នៅគ្រប់រដូវកាល។ សម្ដេច មានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយចក្ខុវិស័យវែងឆ្ងាយ របស់គណបក្សកុម្មុយនីស្តចិន សាធារណរដ្ឋប្រជាមានិតចិន … Continue reading ប្រធានរដ្ឋសភាកម្ពុជា៖ បច្ចុប្បន្នប្រទេសចិន បាននិងកំពុងដើរតួនាទី ជាសសរទ្រទ្រង់សកលយ៉ាងសំខាន់ ក្នុងការរួមចំណែក ថែរក្សាសន្តិភាព ស្ថិរភាព និងវិបុលភាពពិភពលោក
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed