ក្រសួងអប់រំ រកឃើញការក្លែងបន្លំលិខិត​ របស់ក្រសួង បញ្ជាក់សញ្ញាបត្របណ្ឌិត និស្សិតបញ្ចប់ការសិក្សាក្រៅប្រទេស

ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា បានរកឃើញករណីក្លែងបន្លំ លិខិតរបស់ក្រសួងអប់រំ ដើម្បីបញ្ជាក់សញ្ញាបត្របណ្ឌិត របស់និស្សិត ដែលបានបញ្ចប់ការសិក្សា ពីគ្រឹះស្ថានឧត្តមសិក្សានានានៅក្រៅប្រទេស ។ សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងអប់រំ បានឱ្យដឹងថា លិខិតក្លែងបន្លំទាំងនេះ ត្រូវបានយកទៅប្រើប្រាស់ជាឯកសារ ភ្ជាប់ជាមួយសំណើផ្សេងៗ ដូចជា សំណើសុំធ្វើជាគ្រូដឹកនាំនិក្ខេបបទ និងគោលបំណងពាក់ព័ន្ធផ្សេងទៀត ។ ក្រសួងបញ្ជាក់ថា សញ្ញាបត្របណ្ឌិតដែលទទួលបានពីក្រៅប្រទេស ត្រូវឆ្លងកាត់ការត្រួតពិនិត្យ និងវាយតម្លៃដោយក្រសួងអប់រំ មុននឹងយកទៅប្រើប្រាស់ជាផ្លូវការ។ ចំពោះសញ្ញាបត្របណ្ឌិតដែលទទួលបានតាមរយៈ កម្មវិធីបណ្តុះបណ្តាលអនឡាញ ត្រូវមកបញ្ជាក់ពីភាពត្រឹមត្រូវនៃសញ្ញាបត្រ និងស្ថានភាពស្របច្បាប់របស់ស្ថាប័ននៅប្រទេសដើមដោយក្រសួងអប់រំ ។ ជាមួយគ្នានេះ គ្រឹះស្ថានឧត្តមសិក្សានីមួយៗ ត្រូវធានាថា បុគ្គលិកបង្រៀនដែលមានសញ្ញាបត្របណ្ឌិត ប្រើប្រាស់សញ្ញាបត្រដែលមានភាពត្រឹមត្រូវ និងមិនមានការក្លែងបន្លំ។ ក្រសួងបញ្ជាក់បន្ថែមថា លិខិតបញ្ជាក់សញ្ញាបត្រដែលមានទម្រង់ខ្លឹមសារ ហត្ថលេខា ត្រា ឬព័ត៌មានក្លែងក្លាយ មិនមែនជាឯកសារដែលចេញដោយក្រសួងអប់រំឡើយ ហើយក្រសួងមិនទទួលស្គាល់ចំពោះឯកសារទាំងនេះជាដាច់ខាត។ បុគ្គល ឬបុគ្គលិកបង្រៀនណាដែលក្លែងបន្លំ កែប្រែ ឬប្រើប្រាស់សញ្ញាបត្របណ្ឌិត ឬលិខិតបញ្ជាក់សញ្ញាបត្រ ក្លែងក្លាយ នឹងត្រូវទទួលខុសត្រូវ និងទទួលទោសតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន។ ក្រសួងក៏នឹងចាត់វិធានការតាមច្បាប់ ចំពោះសាមីជន … Continue reading ក្រសួងអប់រំ រកឃើញការក្លែងបន្លំលិខិត​ របស់ក្រសួង បញ្ជាក់សញ្ញាបត្របណ្ឌិត និស្សិតបញ្ចប់ការសិក្សាក្រៅប្រទេស