ភ្នំពេញ ៖ ក្រោមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដឹកនាំដោយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា, ជាង ៣ឆ្នាំមកនេះ គិតចាប់ពីឆ្នាំ២០២៣ ដល់ឆមាសទី១ ឆ្នាំ២០២៦ សមត្ថកិច្ច និងអាជ្ញាធរគ្រប់មូលដ្ឋាន បានចុះផ្សព្វផ្សាយ និងបញ្រ្ជាបការយល់ដឹងអំពីគោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាពយ៉ាងសកម្ម ជូនប្រជាពលរដ្ឋ សរុប ៧២៤.៧៦៣លើក។ បើតាមរបាយការណ៍ក្រសួងមហាផ្ទៃ ជាមធ្យម ការផ្សព្វផ្សាយមួយលើកៗ មានប្រជាពលរដ្ឋចូលរួមចន្លោះពី៤០ ដល់៥០នាក់។ ចំពោះការរៀបចំវេទិកាសាធារណៈ ក្នុងរយៈពេលជាង៣ឆ្នាំនេះដែរ អាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋាន រៀបចំបានចំនួន ៣៤៤.៩២៥លើក ក្នុងនោះ ឆ្នាំ២០២៣ បានរៀបចំ៨១.០៦០លើក ឆ្នាំ២០២៤ រៀបចំ៩៧.៦៥៦លើក ឆ្នាំ២០២៥ រៀបចំ១១៩.៦១៤លើក និងឆមាសទី១ ឆ្នាំ២០២៦ រៀបចំបាន ៤៦.៥៩៥លើក ដោយក្នុងមួយលើកៗមានប្រជាពលរដ្ឋចូលរួមជាមធ្យមចន្លោះពី៣០ ដល់៤០នាក់។ វេទិកាសាធារណៈ គឺជាជំនួបដែលធ្វើឡើងដោយបើកចំហ រវាងអាជ្ញាធរ ថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋ ដើម្បីផ្ដល់ឱកាសឱ្យប្រជាពលរដ្ឋចូលរួមបញ្ចេញមតិយោបល់ ពិភាក្សា សួរដេញដោល … Continue reading ជាង ៣ឆ្នាំ អាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋាន ចុះផ្សព្វផ្សាយគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» ជាង ៧សែនលើក
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed