រដ្ឋសភា ប្រកាសសុពលភាព លោក សុខ ផេង ជាតំណាងរាស្ត្រមណ្ឌលតាកែវ ជំនួសលោក ច័ន្ទ សារុន

ភ្នំពេញ ៖ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ នេះ បានសម្រេចប្រកាសសុពលភាពនៃអាណត្តិរបស់ លោក សុខ ផេង ជាតំណាងរាស្ត្រមណ្ឌលខេត្តតាកែវ ជំនួសលោក ច័ន្ទ សារុន ដែលបានទទួលមរណភាព។ លោកបណ្ឌិតសភាចារ្យ ច័ន្ទ សារុន អតីតរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាតំណាងរាស្ត្រមណ្ឌលខេត្តតាកែវ បានទទួលមរណភាពកាលពីព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ ក្នុងជន្មាយុ ៨១ឆ្នាំ៕