បន្ទាយមានជ័យ ៖ គិតត្រឹមថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ ស្ថានីយប្រេងឥន្ធនៈ និងឧស្ម័នចំនួន ២៤កន្លែង ក្នុងចំណោមសរុប ៣០៩កន្លែង នៅតាមបណ្តោយព្រំដែន ក្នុងខេត្តបន្ទាយមានជ័យ បានផ្អាកដំណើរការលក់ និងប្រកាសក្ស័យធនជាផ្លូវការ ក្រោមសម្ពាធនៃវិបត្តិនយោបាយ និងការធ្លាក់ចុះយ៉ាងខ្លាំង នៃកម្លាំងទិញក្នុងតំបន់ ។ យោងតាមរបាយការណ៍បច្ចុប្បន្នពីមន្ទីរពាណិជ្ជកម្មខេត្ត បានបង្ហាញថា ឥឡូវនេះមានស្ថានីយត្រឹមតែ ២៨៥កន្លែងប៉ុណ្ណោះដែលនៅបន្តបើកដំណើរការ ខណៈបណ្តាក្រុមហ៊ុនចែកចាយប្រេងឥន្ធនៈធំៗដូចជា តេលា តូតាល់ កាល់តិច ស៊ូគីមិច និងភីធីធី កំពុងប្រឈមមុខនឹងសម្ពាធហិរញ្ញវត្ថុយ៉ាងតឹងតែង។ ទោះបីជាសន្និធិប្រេងសាំងនៅសល់ប្រមាណ ៤៨២.៥០០លីត្រ ប្រេងម៉ាស៊ូត ៤៥៨.១០០លីត្រ និងឧស្ម័ន LPG ប្រមាណ ១៦៣តោន សម្រាប់បំពេញតម្រូវការបណ្តោះអាសន្ន ប៉ុន្តែភាពមិនប្រាកដប្រជា នៃស្ថានការណ៍នៅតែបន្តគំរាមកំហែងដល់ស្ថិរភាពជីវភាពប្រជាពលរដ្ឋ។ ស្របពេលដែលស្ថានភាពទីផ្សារកំពុងប្រឈម តម្លៃលក់រាយប្រេងឥន្ធនៈតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្មប្រចាំថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ ត្រូវបានកំណត់ក្នុងតម្លៃ ៥.២៥០រៀលក្នុងមួយលីត្រសម្រាប់ប្រេងសាំងធម្មតា និង ៦.១០០រៀលក្នុងមួយលីត្រសម្រាប់ប្រេងម៉ាស៊ូត ខណៈឧស្ម័នហ្គាស (LPG) មានតម្លៃចន្លោះពី ២.៨០០រៀល ដល់ ៣.៣០០រៀល ក្នុងមួយគីឡូក្រាម … Continue reading វិបត្តិព្រំដែន និងកម្លាំងទិញធ្លាក់ចុះ ! ស្ថានីយប្រេងឥន្ធនៈ២៤កន្លែង នៅបន្ទាយមានជ័យ ប្រកាសក្ស័យធន និងបិទទ្វារជាផ្លូវការ
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed