រដ្ឋមន្រ្តីព័ត៌មាន ៖ កម្ពុជាគឺជាម្ចាស់វប្បធម៌ អរិយធម៌ខ្មែរ
ភ្នំពេញ ៖ លោក នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានលើកឡើងថា កម្ពុជា មិនមែនគ្រាន់តែជាទឹកដី ដែលមានប្រាសាទបុរាណ និងសម្បត្តិបេតិកភណ្ឌដ៏សម្បូរបែបប៉ុណ្ណោះទេ ប៉ុន្តែកម្ពុជាគឺជាទឹកដីកំណើតនៃវប្បធម៌ និងអរិយធម៌ខ្មែរ ដែលត្រូវបានកសាងបន្ត និងរក្សាទុកឆ្លងកាត់ប្រវត្តិសាស្ត្រ រាប់សតវត្សរ៍មកហើយ។ រដ្ឋមន្រ្តីក្រសួងព័ត៌មានបានថ្លែងនៅថ្ងៃទី២២ កញ្ញា តាមបណ្តាញសង្គមថា ពីភាសា អក្សរសាស្ត្រ សាសនា សិល្បៈ ស្ថាបត្យកម្ម តន្ត្រី របាំ ទំនៀមទម្លាប់ រហូតដល់របៀបរស់នៅរបស់ប្រជាជន សុទ្ធតែបង្ហាញពីអត្តសញ្ញាណ និងភាពច្នៃប្រឌិតរបស់ជាតិខ្មែរ។ លោកបន្ថែមថា ពាក្យថា «កម្ពុជាជាម្ចាស់វប្បធម៌ អរិយធម៌ខ្មែរ» មិនមែនមានន័យត្រឹមតែជាការអះអាង ពីកម្មសិទ្ធិលើមរតកអតីតកាលទេ គឺមានន័យជ្រាលជ្រៅជាងនេះ គឺខ្មែរជាអ្នកទទួលមរតកពីបុព្វបុរស និងជាអ្នកមានភារកិច្ចបន្តថែរក្សា ការពារ អភិវឌ្ឍន៍ និងប្រគល់មរតកនេះទៅកាន់កូនចៅជំនាន់ក្រោយ។ រដ្ឋមន្រ្តីបញ្ជាក់ថា អរិយធម៌ខ្មែរមានសក្ខីភាពរស់នៅពាសពេញទឹកដីកម្ពុជា។ ប្រាសាទអង្គរ ប្រាសាទព្រះវិហារ ប្រាសាទសំបូរព្រៃគុក សំណង់បុរាណ សិលាចារឹក និង ស្នាដៃសិល្បៈរាប់មិនអស់ បង្ហាញថាបុព្វបុរសខ្មែរ មានចំណេះដឹងខ្ពស់លើស្ថាបត្យកម្ម វិស្វកម្ម ប្រព័ន្ធធារាសាស្ត្រ … Continue reading រដ្ឋមន្រ្តីព័ត៌មាន ៖ កម្ពុជាគឺជាម្ចាស់វប្បធម៌ អរិយធម៌ខ្មែរ
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed