សម្តេចធិបតី ៖ ការប្រយុទ្ធប្រឆាំង ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ទាមទារឱ្យចាត់ទុកជាអាទិភាពកំពូលមួយ នៃសន្តិសុខជាតិ

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ការប្រយុទ្ធប្រឆាំង ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ទាមទារឱ្យមានការចាត់ទុកបញ្ហានេះ ជាអាទិភាពកំពូលមួយ នៃសន្តិសុខជាតិ។ ការថ្លែងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ខាងលើនេះ ធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបើកសន្និសីទអន្តរជាតិ ស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នាថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ ។ ក្នុងឱកាសនេះ សម្តេចធិបតី បានថ្លែងថា បទពិសោធន៍នៅសមរភូមិមុខយ៉ាងសកម្ម ក្នុងការប្រយុទ្ធប្រឆាំង នឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា បានផ្ដល់នូវមេរៀនសំខាន់ៗ ដែលបច្ចុប្បន្នកំពុងរៀបចំកំណត់ នូវក្របខណ្ឌយុទ្ធសាស្ត្រ និងអាចផ្ដល់នូវការយល់ដឹង ដ៏មានតម្លៃសម្រាប់ដៃគូរបស់កម្ពុជា ។ សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា “ជាដំបូង និងសំខាន់បំផុត ការប្រយុទ្ធប្រឆាំង នឹងការបោកប្រាស់តាមប្រព័ន្ធបច្ចេកវិទ្យា ទាមទារឱ្យមានការចាត់ទុកបញ្ហានេះ ជាអាទិភាពកំពូលមួយនៃសន្តិសុខជាតិ”។ ក្នុងន័យនេះ សម្តេចធិបតី បានសង្កត់ធ្ងន់ថា ការបង្កើតស្ថាប័នកណ្ដាល ដូចជាគណៈកម្មាធិការចំពោះកិច្ច ប្រយុទ្ធប្រឆាំងបទល្មើសឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា គឺមានសារៈសំខាន់បំផុត ដើម្បីសម្របសម្រួលការចែករំលែកព័ត៌មាន ការចែករំលែកព័ត៌មានចារកម្មហិរញ្ញវត្ថុ … Continue reading សម្តេចធិបតី ៖ ការប្រយុទ្ធប្រឆាំង ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ទាមទារឱ្យចាត់ទុកជាអាទិភាពកំពូលមួយ នៃសន្តិសុខជាតិ