សម្តេចធិបតី ៖ កម្ពុជាតំឡើងរចនាសម្ព័ន្ធបញ្ជាការ ប្រយុទ្ធប្រឆាំងការឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា
ភ្នំពេញ ៖ នៅចំពោះមុខគណៈប្រតិភូជាច្រើនប្រទេស មកពីជុំវិញពិភពលោក សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាបានមានប្រសាសន៍ ពីការតំឡើងរចនាសម្ព័ន្ធបញ្ជាការ និងវិធានការណ៍យ៉ាងច្រើនរបស់កម្ពុជា លើការបង្ក្រាបការការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាដែលទទួលបានលទ្ធផលជោគជ័យជាបន្តបន្ទាប់រហូតមកដល់បច្ចុប្បន្ន ។ ក្នុងឱកាសអញ្ជើញជាអធិបតីបើកសន្និសីទអន្តរជាតិ ស្តីពី ការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(ICCOS) នៅព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦ សម្តេចធិបតី មានប្រសាសន៍ថា កម្ពុជាទទួលខុសត្រូវទាំងស្រុង លើការធានាកត្តាសន្តិសុខតាមព្រំដែន ការអនុវត្តច្បាប់ និងការស្តារឡើងវិញនូវបូរណភាពនិងយុត្តាធិការជាតិ ។ សម្តេចធិបតីបន្តថា ការទទួលខុសត្រូវត្រូវតែបង្ហាញឱ្យឃើញតាមរយៈវិធានការផ្ទៃក្នុងម៉ឹងម៉ាត់ និងមិនមានការយោគយល់ឡើយ។ សម្តេចនាយករដ្ឋមន្រ្តីបញ្ជាក់ថា “អាស្រ័យហេតុនេះ នៅក្នុងខែកុម្ភៈ ឆ្នាំ២០២៥កម្ពុជាបានតំឡើងរចនាសម្ព័ន្ធបញ្ជាការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាក្រោមការដឹកនាំផ្ទាល់របស់សម្តេចតែម្តង ។ បន្ថែមពីនេះ កម្ពុជាបានដាក់ឱ្យអនុវត្តច្បាប់ស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាកាលពីខែមេសា ឆ្នាំ២០២៦ ដើម្បីបិទចន្លោះប្រហោងផ្នែកច្បាប់កម្ពុជា” ។ សម្តេចធិបតីសង្កត់ធ្ងន់ទៀតថា វិធានការដ៏ម៉ឹងម៉ាត់ទាំងនេះ បានអនុញ្ញាតឱ្យអនុវត្តយុទ្ធនាការពីការចូលរួមគ្រប់ស្ថាប័នរបស់រាជរដ្ឋាភិបាល និងគ្រប់ផ្នែកពីបណ្តាញសង្គមក្នុងគោលបំណងកំចាត់បណ្តាញការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឱ្យអស់ទាំងស្រុងចេញពីកម្ពុជា ។ ដោយកម្ពុជាចាត់ទុកការអនុវត្តច្បាប់នេះ ជាកាតព្វកិច្ចសន្តិសុខអចិន្ត្រៃយ៍មិនគ្រាន់តែជាយុទ្ធនាការផ្សព្វផ្សាយដើម្បីបង្ហាញរូបភាពនោះទេ” ។ សូមបញ្ជាក់ថា គិតចាប់ពីខែកក្កដា ឆ្នាំ២០២៥ ដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ អាជ្ញាធរមានសមត្ថកិច្ចគ្រប់ជាន់ថ្នាក់កម្ពុជា បានឆ្មក់ចូលទីតាំងសង្ស័យ៨៣២ទីតាំង ប្រតិបត្តិការបង្ក្រាបការឆបោកបានចំនួន … Continue reading សម្តេចធិបតី ៖ កម្ពុជាតំឡើងរចនាសម្ព័ន្ធបញ្ជាការ ប្រយុទ្ធប្រឆាំងការឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed