កម្ពុជា លុបបំបាត់ទាំងស្រុង រាល់ទីតាំងឆបោក តាមប្រព័ន្ធបច្ចេកវិទ្យាខ្នាតធំ បើទោះជាក្រុមឧក្រិដ្ឋជន ព្យាយាមបំបែក ខ្លួនទៅជាឧក្រិដ្ឋកម្មតូចៗ

ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា កម្ពុជា លុបបំបាត់ទាំងស្រុង នូវរាល់ទីតាំងឆបោក តាមប្រព័ន្ធបច្ចេកវិទ្យាខ្នាតធំ បើទោះជាក្រុមឧក្រិដ្ឋជនព្យាយាម បំបែកខ្លួនទៅជាឧក្រិដ្ឋកម្មតូចៗផងដែរ។ ក្នុងពិធីបើកសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ICCOS) ក្រោមប្រធានបទ ៖ រួមគ្នាឆ្ពោះទៅកាត់ផ្តាច់ច្រវាក់ និងបញ្ចប់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅថ្ងៃពុធ ទី២៣ ខែកញ្ញា ឆ្នាំ២០២៦ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងថា កាលពីខែកុម្ភៈ ឆ្នាំ២០២៥ កម្ពុជា បានដំឡើងគណៈបញ្ជាការ របស់ខ្លួនទៅជាគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្រោមការដឹកនាំផ្ទាល់របស់ សម្ដេច តែម្ដង។ បន្ថែមពីនេះ កម្ពុជាបានដាក់ឱ្យអនុវត្តច្បាប់ ស្ដីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នាខែមេសា ឆ្នាំ២០២៦ ដើម្បីបិទចន្លោះប្រហោងផ្នែកច្បាប់របស់កម្ពុជា។ កម្ពុជា ផ្ដោតលើកិច្ចខិតខំប្រឹងប្រែងក្នុងការកម្ចាត់បណ្ដាញឧក្រិដ្ឋកម្មឱ្យអស់ទាំងស្រុង និងការទប់ស្កាត់កុំឱ្យបណ្ដាញទាំងនេះលេចឡើងវិញ។ សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា «យើងលុបលុបបំបាត់ទាំងស្រុង នូវរាល់ទីតាំងឆបោកខ្នាតធំ ក្នុងព្រះរាជាណាចក្រកម្ពុជា, បើទោះជាក្រុមឧក្រិដ្ឋជនព្យាយាមបំបែកខ្លួនទៅជាឧក្រិដ្ឋកម្មតូចៗ និងប្រតិបត្តិការដោយមិនមានមជ្ឈមណ្ឌលកណ្ដាល ហើយថែមទាំងកំណត់គោលដៅឆបោកមកលើប្រជាពលរដ្ឋខ្មែរក៏ដោយ … Continue reading កម្ពុជា លុបបំបាត់ទាំងស្រុង រាល់ទីតាំងឆបោក តាមប្រព័ន្ធបច្ចេកវិទ្យាខ្នាតធំ បើទោះជាក្រុមឧក្រិដ្ឋជន ព្យាយាមបំបែក ខ្លួនទៅជាឧក្រិដ្ឋកម្មតូចៗ