សម្តេចធិបតី ៖ ប្រទេសលើពិភពលោក ត្រូវដាក់ចេញវិធានការ ព្រមានពលរដ្ឋពីការងារ នៅក្រៅប្រទេស
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា មានប្រសាសន៍ថា បណ្តាប្រទេសលើពិភពលោកត្រូវដាក់ចេញវិធានការ ដើម្បីព្រមានប្រជាពលរដ្ឋ ខ្លួនអំពីការធ្វើការងារ នៅក្រៅប្រទេសមានលក្ខណៈបោកប្រាស់ និងជាអន្ទាក់ហិរញ្ញវត្ថុ។ ក្នុងឱកាសអញ្ជើញជាអធិបតីបើកសន្និសីទអន្តរជាតិ ស្តីពី ការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(ICCOS) នៅព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦ សម្តេចធិបតី មានប្រសាសន៍ថា ទោះបីជាកិច្ចសហប្រតិបត្តិការអន្តរជាតិ មានសារៈសំខាន់លើការបង្ក្រាបការឆបោក តាមប្រព័ន្ធបច្ចេកវិទ្យាក៏ដោយ ប៉ុន្តែប្រទេសនីមួយៗ ត្រូវទទួលខុសត្រូវយ៉ាងសកម្មក្នុងការអប់រំ និងការពារប្រជាពលរដ្ឋរបស់ខ្លួន ។ សម្តេចធិបតីបន្តថា ប្រទេសនីមួយៗ ត្រូវដាក់ចេញនូវវិធានការតឹងរឹងដើម្បីព្រមានប្រជាពលរដ្ឋ អំពីការផ្តល់ជូនការងារ នៅក្រៅប្រទេសដែលមានលក្ខណៈបោកប្រាស់ និងជាអន្ទាក់នៃការឆបោកផ្នែកហិរញ្ញវត្ថុ។ សម្តេចនាយករដ្ឋមន្រ្តីបន្ថែមថា រដ្ឋាភិបាលទាំងអស់ ត្រូវតែធ្វើយុទ្ធនាការផ្សព្វផ្សាយការយល់ដឹងជាសាធារណៈជាប្រចាំ ដើម្បីអប់រំប្រជាពលរដ្ឋ អំពីល្បិចកលទម្រង់ថ្មីៗ នៃការឆបោកតាមប្រព័ន្ធឌីជីថល ។ ការណ៍នេះ ដើម្បីធានាថា ជនងាយរងគ្រោះ នឹងមិនក្លាយជាជនរងគ្រោះ នៃការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឡើយ ។ លើសពីនេះទៀត ប្រព័ន្ធអេកូឡូស៊ីហិរញ្ញវត្ថុ និងបច្ចេកវិទ្យាសាកលមានកាតព្វកិច្ចយ៉ាងសំខាន់ក្នុងការធានាថា ហេដ្ឋារចនាសម្ព័ន្ធឌីជីថលនិងបណ្តាញធនាគារ មិនក្លាយជាជម្រកសុវត្ថិភាព សម្រាប់បណ្តាញឧក្រិដ្ឋជនឡើយ ។ សម្តេចធិបតីបញ្ជាក់ទៀតថា ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ … Continue reading សម្តេចធិបតី ៖ ប្រទេសលើពិភពលោក ត្រូវដាក់ចេញវិធានការ ព្រមានពលរដ្ឋពីការងារ នៅក្រៅប្រទេស
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed