នាវាទេសចរណ៍បរទេស ដឹកភ្ញៀវជាង២០០នាក់ចូលចត នៅផែស្វយ័តក្រុងព្រះសីហនុ

ភ្នំពេញ ៖ នាវាទេសចរណ៍ឈ្មោះ Odyssey សញ្ជាតិ Bahamas ដឹកភ្ញៀវទេសចរណ៍ចម្រុះជាតិសាសន៍ជាង២០០នាក់បានចូលចត នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ ។ នាវាទេសចរណ៍ឈ្មោះ Odyssey នេះ មានប្រវែងបណ្តោយ ១៩៥,៨២ ម៉ែត្រ ប្រវែងទទឹង ២២,៥០ ម៉ែត្រ និងជម្រៅទឹក-៥,៣០ ម៉ែត្រ បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដោយសុវត្ថិភាព ក្នុងគោលបំណងមកទស្សនាប្រទេសកម្ពុជា រយៈពេល៤ថ្ងៃ បន្ទាប់ពីចេញដំណើរមកពីប្រទេសវៀតណាម។ នាវាទេសចរណ៍បរទេសនេះ មាននាវិកសរុបចំនួន ១៦៦ នាក់ (ស្រី ១៧ នាក់) មាន ២០ សញ្ជាតិ និងមានភ្ញៀវទេសចរណ៍សរុបចំនួន ២៣៦ នាក់ (ស្រី ១៣៥ នាក់) មាន ១៧ សញ្ជាតិ ។ សញ្ជាតិដែលមានចំនួនភ្ញៀវទេសចរណ៍ច្រើនជាងគេ គឺសហរដ្ឋអាមេរិក អូស្ត្រាលី និងកាណាដា ។ នាវាទេសចរណ៍នេះ នឹងចាកចេញទៅប្រទេសថៃ … Continue reading នាវាទេសចរណ៍បរទេស ដឹកភ្ញៀវជាង២០០នាក់ចូលចត នៅផែស្វយ័តក្រុងព្រះសីហនុ