កម្ពុជា-គុយបា ចុះ MoU ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ វិស័យទេសចរណ៍ រវាងប្រទេសទាំងពីរ
ភ្នំពេញ៖ ក្រសួងទេសចរណ៍កម្ពុជា និង ក្រសួងទេសចរណ៍ នៃសាធារណរដ្ឋគុយបា កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៦ បានចុះអនុស្សរណៈ នៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍ ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ វិស័យទេសចរណ៍រវាងប្រទេសទាំងពីរ ។ ការចុះអនុស្សរណៈនេះ ត្រូវបានចុះហត្ថលេខាដោយលោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជាមួយក្រសួងទេសចរណ៍នៃសាធារណរដ្ឋគុយបា តំណាងដោយលោកស្រី Milena Caridad Zaldívar Piedra ឯកអគ្គរដ្ឋទូតសាធារណរដ្ឋគុយបា ប្រចាំកម្ពុជា នៅខេត្តសៀមរាប បន្ទាប់ពីទទួលបានគោលការណ៍ អនុញ្ញាតដ៏ខ្ពង់ខ្ពស់អំពីរាជរដ្ឋាភិបាលកម្ពុជា ។ អនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការនេះ គឺជាជំហានសំខាន់ ក្នុងការបង្កើតក្របខណ្ឌកិច្ចសហប្រតិបត្តិការ រវាងក្រសួងទេសចរណ៍នៃប្រទេសទាំងពីរ ដើម្បីជំរុញការអភិវឌ្ឍវិស័យទេសចរណ៍ និងការផ្លាស់ប្តូរបទពិសោធន៍ទៅវិញទៅមក ការធ្វើពិពិធកម្មទីផ្សារទេសចរណ៍កម្ពុជា ទៅដល់ទ្វីបអាមេរិកឡាទីន ដោយឈរលើមូលដ្ឋានសមភាព និងផលប្រយោជន៍រួម។ សូមបញ្ជាក់ជូនថាកម្ពុជា និងគុយបា មានទំនាក់ទំនងការទូតតាំងពីឆ្នាំ១៩៦០ ដោយគិតត្រឹមឆ្នាំ២០២៦ នេះ គឺមានរយៈពេល៦៦ឆ្នាំ មកហើយ៕
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed