ភ្នំពេញ ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាលលោក ប៉ែន បូណា បានបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែនប្រធានព្រឹទ្ធសភា មិនត្រឹមតែជាស្ថាបនិក និងប្រតិបត្តិករសន្តិភាពសម្រាប់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែសម្តេចគឺជាស្ថាបនិកសន្តិភាព សម្រាប់ពិភពលោកទាំងមូល ។ ក្នុងសេចក្តីថ្លែងការណ៍ ស្តីពី ស្ថានភាពព្រំដែនកម្ពុជា-ថៃ នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦ លោក ប៉ែន បូណា ថ្លែងថា ក្នុង«ទិវាសន្តិភាពអន្តរជាតិ» កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ កម្ពុជាប្រារព្ធឡើងក្រោមប្រធានបទ វិនិយោគលើសន្តិភាព៖ សម្រាប់គ្រប់គ្នា គ្រប់ទីកន្លែង និងគ្រប់ពេលវេលា ។ លោកថា នេះមិនមែនជារឿងចៃដន្យទេ ដែលសន្តិភាពបានក្លាយជាមូលបទ នៃគ្រប់វេទិកាអន្តរជាតិធំៗបែបនេះ ប៉ុន្តែវាសបញ្ជាក់ពីសារៈសំខាន់ និងភាពចាំបាច់ ដែលពិភពលោក ត្រូវតែផ្តោតការយកចិត្តទុកដាក់ និងវិនិយោគលើសន្តិភាព ហើយដែលបេសកកម្មនេះកម្ពុជា បានធ្វើតាំងពីច្រើនទសវត្សរ៍មកហើយ និងបានសម្រេចជោគជ័យទាំងស្រុងនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ តាមរយៈនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ។ អ្នកនាំពាក្យបញ្ជាក់ថា “មកដល់ត្រឹមនេះ … Continue reading លោក ប៉ែន បូណា ៖ សម្តេចតេជោ មិនត្រឹមតែជាស្ថាបនិកសន្តិភាព សម្រាប់កម្ពុជា តែជាស្ថាបនិកសន្តិភាព សម្រាប់ពិភពលោក
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed